មោទកភាពណាស់! ព្រះនាងតូច ជេនណា បង្រៀនជនជាតិចិន ពីក្បាច់ និង​អត្ថន័យរបាំខ្មែរ

កាលពី​ពេល​ថ្មី​ៗ​នេះ​សែ​រាជវង្ស​ខ្មែរ​មួយ​រូប គឺ​ព្រះនាង នរោនត្តម ជេនណា បាន​មាន​វត្តមាន​លើ​ឆាក​កម្មវិធី «ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា» របស់​ស្ថានីយ៍​ទូរទស្សន៍ CCTV ប្រទេស​ចិន។ ក្រោយ​បកស្រាយ​បទចម្រៀង​ចប់ ព្រះនាង​បាន​ចូលរួម​ផ្ដល់​បទសម្ភាសន៍​ផ្សេង​ៗ​ជាមួយ​ពិធីករ-ពិធីការិនី។

នៅ​ក្នុង​កម្មវិធី​នោះ ព្រះនាង​តូច​អង្គ​នេះ​បាន​គ្រង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ និង​បកស្រាយ​ចម្រៀង​ខ្មែរ​បទ «មាគ៌ា​អង្គរ» និង​បទចិន​​មួយ​ទៀត «ផឹកទឹកទន្លេប្រភពតែមួយ»។ បទ «មាគ៌ា​អង្គរ» ដែល​ព្រះនាង​បាន​លើក​យក​ទៅ​ច្រៀង​ក៏​បាន​សហការ​ជាមួយ​អ្នក​របាំ​នៅ​សាលា​របាំ​នរោត្តម​បុប្ផាទេវី ក្រោម​ព្រះ​កិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ទាំង​ចម្រៀង និង​ក្បាច់​រាំ​របស់​នាដការី ពិតជា​ធ្វើឲ្យ​ភ្ញៀវ​នៅ​ក្នុង​កម្មវិធី មើល​មិន​ហ៊ាន​ព្រិច​ភ្នែក​ឡើយ។

វត្តមាន​នៅ​កម្មវិធី​ដ៏​ធំ​នា​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រះនាង​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ពី​ទេពកោសល្យ ព្រម​ទាំង​ចរិយាសម្បត្តិ​ស័ក្ដិសម​ជា​ពូជ​អ្នក​ថ្លៃថ្នូរ​ពិតៗ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ព្រះនាង​បាន​បង្ហាញ និង​បង្រៀន​ភ្ញៀវ​ក្នុង​កម្មវិធី​ក៏​ដូចជា​ពិធី​ការិនី​ឲ្យ​ដឹង និង​យល់​ពី​អត្ថន័យ​របាំ​ខ្មែរ។ ក្នុង​ការ​រាំ​របាំង​របស់​ខ្មែរ សុទ្ធតែ​បង្កប់​អត្ថន័យ​នៃ​ក្បាច់​រាំ​នៅ​ប្រអប់​ដៃ​នីមួយ​ៗ​ដូចជា ដាំ,ដុះ.ត្រួយ,ស្លឹក,ចេញ​ផ្កា,ផ្លែ,ផ្លែទុំ និង​ជ្រុះ។

អ្នក​នៅ​ក្នុង​កម្មវិធី​នោះ​ទាំងអស់ ពេល​ព្រះនាង នរោត្តម ជេនណា បង្ហាញ​ក្បាច់ និង​អត្ថន័យ​ហើយ ពិតជា​ភ្ញាក់ផ្អើល និង​រៀន​ធ្វើ​តាម​ព្រះនាង​ប្រាប់​គ្រប់​គ្នា។ វត្តមាន​នៅ​

ពេល​នោះ​ដែរ មហាជន​ខ្មែរ​បាន​ស្ញប់ស្ញែង​ចំពោះ​ការ​ខិតខំ​យក​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​នៅ​វេទិកា​ដ៏​ធំ​នោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣