ព្រះនាង ជេនណា ចូលរួមសម្ដែងសិល្បៈរឿង “លោក ជីវ តាក្វាន់ បានជួបនគរចេនឡា”

រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដែល​កត់ត្រា​ដោយ លោក ជីវ តាក្វាន់ ដែល​បាន​បរិយាយក្នុងកត់ត្រា​ពី​ប្រទេស​កម្ពុជា នឹងត្រូវ​រៀបចំ​ជា​ការ​សម្ដែង​សិល្បៈក្នុងពេលឆាប់ៗនេះ។ “លោក ជីវ តាក្វាន់ បាន​ជួប​នគរ​ចេនឡា​” នឹង​ត្រូវ​សម្ដែង​ជូន​ទស្សនិកជន​ចូលរួម​ទស្សនា​នា​ថ្ងៃ ២៩ ខែ​ធ្នូ ឆ្នាំ ២០២៤។

រូបភាព៖ Wang Wenbin Chinese Ambassador to the Kingdom of Cambodia

តួ​សម្ដែង​ក្នុង​រឿង “លោក ជីវ តាក្វាន់ បាន​ជួប​នគរ​ចេនឡា​” ក៏​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ព្រះនាង នរោត្តម ជេនណា។ ការ​សម្ដែង​សិល្បៈ​ក្រោម​ចំណងជើង “លោក ជីវ តាក្វាន់ បាន​ជួប​នគរ​ចេនឡា” គាំទ្រ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹង​ធ្វើ ឡើង​នៅ​សាល​ចត្មុមុខ​មង្គល​នា​ ២ ថ្ងៃ​ខាង​មុខ​នេះ​ហើយ។ សែ​រាជវង្ស​អង្គនេះ នឹងសម្តែងក្នុងនាមជាបុត្រីរបស់ព្រះបាទឥន្ទ្រវរ្ម័នទី ៣ ព្រះនាមថា “ព្រះនាងជិនាទេវី”។ បេសកកម្មរបស់ព្រះនាង គឺ​ជួយ ព្រះនាងសូម៉ា ឲ្យស្វែងរកស្នេហាជាមួយ សានជី (Shanji) ដែលជាក្មួយប្រុសរបស់លោកជីវ តាក្វាន់។ ចង់ដឹងថាតើ​បេសកកម្ម ព្រះនាងជិនាទេវី សម្រេច​ដែរ ឬទេ កុំភ្លេច​ចូលរួម​ទស្សនា។ ក្រៅពី​ព្រះនាង នរោត្តម ជេនណា ហើយនោះ នៅមាន​តួអង្គ​ល្បីៗ​ជាច្រើន​រូបទៀត។

ការ​សម្ដែង​នេះ​បាន​បង្ហាញ​ឡើង​ពី​ដំណើរ​ប្រវត្តិសាស្ត្រ​របស់​អ្នក​ការ​ទូត​ចិន ជីវ តាក្វាន់ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​សតវត្សរ៍​ទី ១៣ ដោយ​នាំ​អ្នក​ទាំង​អស់​គ្នា​ចូល​ទៅ​កាន់​សម័យ​អង្គរ​ដ៏​រុងរឿង តាមរយៈ​ការ​សម្ដែង របាំ និង​សាច់រឿង នេះ​ក៏​ជា​ព្រឹត្តិការណ៍​វប្បធម៌​មួយ​ផ្សេង​ទៀត សម្រាប់​ឆ្នាំ​នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន​ចិន-កម្ពុជា ២០២៤។ ដូច្នេះហើយ​មហាជន​មិនគួរ​រំលង​ឱកាស​នៃ​ការ​សម្ដែង​សិល្បៈ​ដ៏​អស្ចារ្យ​នេះ។ ដោយសារ​ហេតុផល ៥ យ៉ាង​ដូចខាងក្រោម៖

១. នេះ​ជា​ការ​សម្ដែង​សិល្បៈ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ទាក់ទង​នឹង​ដំណើរ​របស់​លោក ជីវ តាក្វាន់ ក្នុង​ប្រទេស​កម្ពុជា។

២. អ្នក​ចូលរួម​នឹង​មាន​ឱកាស​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នា​ចុង​សម័យ​អង្គរ តាមរយៈ​ការ​សម្ដែង​សិល្បៈ​ដ៏​រស់រវើក។

៣. សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ នេះ​ជា​ឱកាស​ពិសេស​ដែល​អ្នក​អាច ទស្សនា​ផ្ទាំង​ទស្សនីយភាព​ដ៏​រស់រវើក​ទាក់ទង​នឹង​ដំណើរ​លោក ជីវ តាក្វាន់ មក​កាន់​ប្រទេស​កម្ពុជា។

៤. ស្វែងយល់​បន្ថែម​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន។

៥. ចូលរួម​គាំទ្រ សិល្បករ និង​សិល្បៈ​ការិនី​ក្នុង​ស្រុក​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ ក៏​ដូចជា អបអរ​នូវ​វប្បធម៌​ដ៏​ចំណាស់ និង​ឧត្តុង្គ​ឧត្ដម​របស់​ប្រទេស​កម្ពុជា៕

រូបភាព៖ Princess Buppha Devi Dance School



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *