ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានមហាជនទាំងក្នុង និងក្រៅស្រុកទទួលស្គាល់ពីសម្រស់ដ៏ស្រស់ត្រកាល ដែលអំណោយផលពីធម្មជាតិរបស់ទ្រង់។ គួបផ្សំជាមួយសមត្ថភាព ទេពកោសល្យ ចរិយាសម្បត្តិរមទម្យ បានធ្វើឲ្យព្រះនាងតូចក្លាយជាទីស្រលាញ់ និងទទួលបានការពោរព កោតសរសើរយ៉ាងច្រើនផងដែរ។
នាពេលថ្មីៗនេះ ព្រះនាងតូចបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយទ្រង់បានគ្រងនូវឈុតបុរាណដែលមានអត្ថន័យទាក់ទិនទៅនិងសត្វនាគ។ ទាំងសម្រស់ និងភាពកាយវិការ ទន់ភ្លន់ បានធ្វើឲ្យទ្រង់កាន់តែលេចធ្លោនៅក្នុងឈុតបុរាណមួយនេះ។




កូនខ្មែរ សែស្រឡាយរាជវង្សមួយអង្គនេះ មិនត្រឹមតែមានសម្រស់ដ៏ស្រស់ត្រកាលប៉ុណ្ណឹងទេ តែទ្រង់តែងបានផ្សារភ្ជាប់ជាមួយប្រពៃណី វប្បធម៌ ដោយការគ្រងព្រះកាយក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ។ នេះជាការបង្ហាញឲ្យឃើញពីការស្រលាញ់ មើលថែរក្សា និងការបង្ហាញទៅកាន់ពិភពលោកថា អ្វីដែលជារបស់ខ្មែរពិតប្រាកដ ហើយក៏ជាការបង្ហាញទៅកាន់ពិភពលោកថា កូនខ្មែរអាចធ្វើបាន ហើយធ្វើបានយ៉ាងល្អឥតខ្ចោះថែមទៀតផង។

គួរឲ្យដឹងដែរថា ឈុតបុរាណដែលគ្រងលើព្រះកាយព្រះនាងតូច គឺទាក់ទិននិងរឿងព្រេងនិទានខ្មែរ ដែលតំណាលពីសត្វនាគ។ រឿងរ៉ាវនាគនេះផងដែរតែងត្រូវបានលើកយកមករៀបរាប់ក្នុងរឿងព្រេងបែបប្រវត្តិសាស្ត្រនៃការកកើតទឹកដីខ្មែរ សំណង់ស្ថាបត្យកម្ម បទភ្លេង របាំ និងអត្តចរិតជនជាតិខ្មែរ ថ្លៃថ្នូរ រឹងមាំ មិនទន់ជ្រាយ មិនចុះចាញ់ តែមានចិត្តល្អ៕























Account
Security
Favourite Content