បង្ហាញសមាសភាពបវរកញ្ញា ១០ រូប ត្រៀមដើរបង្ហាញម៉ូដឈុតប្រពៃណី ថ្ងៃបុណ្យសមុទ្រ​ ២០២៣

​កម្មវិធី​បុណ្យសមុទ្រ​ ២០២៣ លើកទី១០​ នៅក្រុងកែប​ ក្រោមប្រធានបទ​ “ទាំងអស់គ្នាដើម្បីទេសចរណ៏” បានកំពុងត្រៀមរៀបចំឡើងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃថ្ងៃទី​០១-០៣ ខែធ្នូ​ ឆ្នាំ​២០២៣ ខាងមុខនេះ។

មិនខុសពីឆ្នាំមុនៗ ក្រុមហ៊ុន Cambodia International Models (CIM) នៅតែចូលរួមជួយជ្រោមជ្រែងជាចំណែកមួយនៃកម្មវីធី បុណ្យសមុទ្រ​ ២០២៣ តាមរយៈការបញ្ជូនបវរកញ្ញា និងបុរសឯកដែលចំណុះក្រោមស្ថាប័នទៅចូលរួមដើរបង្ហាញម៉ូដលើវេទិកាដ៏ធំអស្ចារ្យនេះ។

លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្ត ក្រុមហ៊ុន Cambodia International Models បានឱ្យដឹងថា សម្រាប់ បុណ្យសមុទ្រ​២០២៣ លើកទី១០ ក្រុមហ៊ុន CIM បានរៀបចំបញ្ជូនបវរកញ្ញា ១០រូប ទៅចូលរួមដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ នៅថ្ងៃពីរនៃព្រឹត្តិការណ៍ បុណ្យសមុទ្រ​​លើកទី១០ នេះ​ នៅក្រុងកែប​ ត្រូវនឹងថ្ងៃបើកពិធី បុណ្យសមុទ្រ​២០២៣ តែម្តង។ ដែលពិធីបើក បុណ្យសមុទ្រ​២០២៣ មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា បវរកញ្ញា ១០រូប ដែលនឹងចូលរួមដើរបង្ហាញម៉ូដកម្មវិធី​ បុណ្យសមុទ្រ​២០២៣ រួមមាន៖ កញ្ញា រឿន ណាត , សំណាង អេលីណា , ជា ចារ៉ានី , ដាំ សុភ័ក្រស៊ីនឌី , ថោង ម៉ាឡា , រ៉ូសស្សែល ហ្សូលីយ៉ា អេលីហ្សាប៊ែត កានីកា , សុធាវីន , សុខហ័ង , វណ្ណារ៉ា និង អឿ យៀកស៊ីង។

មុនដល់ថ្ងៃដើរបង្ហាញម៉ូដ បវរកញ្ញារូបស្រស់ទាំង១០ ខាងលើ បានមកផ្តុំគ្នាដើម្បីធ្វើការហាត់សមទម្រង់នៃការដើរ និងការរៀបចំឥរិយាបថឱ្យបានសមសួនស័ក្កសមជាកុលស្ត្រីខ្មែរ និងជាគំរូសម្រាប់តារាម៉ូដែលជំនាន់ក្រោយផងដែរ។

ដូច្នេះហើយសូមពុកម៉ែបងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេសអញ្ញើញមកចូលរួមលេងកម្សាន្តកម្មវិធី​ បុណ្យសមុទ្រ​២០២៣ លើកទី១០​ ដែលនឹងប្រារព្ធឡើងនៅក្រុងកែប​ និងទទួលយកបទពិសោធន៍នៃភាពសប្បាយរីករាយជាមួយការកម្មវិធីសិល្បៈកម្សាន្តប្លែកៗសប្បាយៗ រួមទាំងការប្រគុំតន្ត្រី និងសកម្មភាពផ្សព្វផ្សាយ រួមទាំងការតាំងពិព័រណ៌ ស្តង់អាហារដ៏សម្បូរបែប និងមានឱជារសឈ្ងុយឆ្ងាញ់ថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក