ប្រទះឃើញវីដេអូខ្លីលើ Tik Tok សង្ស័យ Pre-wedding  ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមី

ពេលវេលាចេះតែរំកិល ថ្ងៃមង្គលការរបស់ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ជាអនាគតស្វាមី ក៏កាន់តែខិតជិតមកដល់ បន្ទាប់ពីអ្នកទាំងពីរបានធ្វើ​ពិធី​ពិសាស្លាដក់កន្សែងតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ។

តាមការប្រកាសផ្សំផ្គុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅទំព័រហ្វេសប៊ុកផ្លូវ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ បានកំណត់យកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃជោគថ្ងៃជ័យ និងជាថ្ងៃដ៏បវរនៃការរៀបចំពិធីមង្គលការរបស់ នីរ័ត្ន និងលោក ឌី ពេជ្រ។ បើគិតមកទល់ពេលនេះ នៅសល់រយៈពេលប្រមាណ ១ ខែទៀតប៉ុណ្ណោះ ពិធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍បាយ័ន និងលោក ឌី ពេជ្រ នឹងប្តូរឈ្មោះពីគូដណ្តឹង មកជាប្តីប្រពន្ធស្របច្បាប់ហើយ។

ស្របពេលដែលថ្ងៃមង្គលការកាន់តែជិតមកដល់ គេស្រាប់តែប្រទះឃើញវីដេអូផ្អែមល្ហែមដ៏ខ្លីមួយលើ Tik Tok បង្ហោះដោយគណនី Tik Tok @photocity_kun ដែលគេសង្ស័យថា វីដែអូនេះ អាចជាវីដេអូ Pre-wedding របស់ ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមី ព្រោះគេអាចកំណត់ចំណាំបានថា អ្នកកំលោះ និងស្រីស្រស់សោភានៅក្នុងវីដេអូនោះ គឺជា ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ។ វីដេអូខ្លីលើគណនី Tik Tok @photocity_kun នោះមើលទៅរៀងព្រិលៗបន្តិច តែវាបង្ហាញឱ្យសកម្មភាព​យ៉ាងផ្អែមល្អែមក្នុងឈុតសម្លៀកបំពាក់កូនកំលោះបែបបរទេស និងឈុតរ៉ូបពណ៌ស ជាឈុតដែលកូនក្រមុំតែងនិយមពាក់នៅពេលថត Pre-wedding និងពិធីមង្គលការជាដើម។

ទោះមិនទាន់មានការបញ្ជាក់ណាមួយថា វីដេអូរៀងព្រិលៗរៀងខ្លីៗអាចជាឈុតឆាកមួយនៃការថត Pre-wedding របស់អនាគតកូនកំលោះកូនក្រមុំថ្មីថ្មោងនេះឬយ៉ាងណា ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺ កាលពីចុងសប្តាហ៍កន្លងទៅ រ័ត្ន និងអនាគតស្វាមី ពិតជាបានទៅដើរលេងកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ពិតមែនថែមទាំងបានបង្ហោះរូបថតស្អាតៗទុកជាអនុស្សាវរីយ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង។

យ៉ាងណាមិញ សម្រាប់ការពិតថា វីដេអូរៀងព្រិលៗដែលបានបង្ហោះលើគណនី Tik Tok @photocity_kunកាលពីពេលថ្មីៗ ជាការថត Pre-wedding របស់ពិធីការិនីធ្មេញ​ច្រពើស ឬមិនមែននោះ មានតែរង់ចាំមើលការ update របស់នាងទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ