សមគ្នាឥតខ្ចោះ! ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen និងគូដណ្ដឹងញញឹមឡើងស្រស់ក្នុងពិធីរៀបអភិសេក

ព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen និង Anisha Isa Kalebic បានចាប់ផ្តើមជាផ្លូវការនៅសប្ដាហ៍នេះ ខណៈនេះជាពិធីរៀបអភិសេកដំបូងរបស់សែស្រឡាយរាជវង្សនៅដើមឆ្នាំ ២០២៤។ ពិធីរៀបអភិសេកនេះ ក៏ជាពិធីមួយដែលមនុស្សជុំវិញពិភពលោកទន្ទឹងរង់ចាំមើលផងដែរ។

ថ្ងៃរៀបអភិសេកត្រូវបានកំណត់យករយៈពេល ១០ ថ្ងៃ ចាប់តាំងពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤ និងបញ្ចប់នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤។ ការរៀបអភិសេក នឹងមានការរួមបញ្ចូលពីធីបែបប្រពៃណី សាសនា ការប្រគំតន្ដ្រីសម័យ និងពិធីជប់លៀងសម្រាប់ខ្សែរាជវង្ស និងភ្ញៀវកិត្ដិយសទាំងអស់ដែលមានវត្ដមានចូលរួម។ សម្រាប់ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ នេះ ព្រះអង្គម្ចាស់ និងគូដណ្ដឹងនឹងប្ដូរពាក្យសច្ចារៀបការនៅវិហារ Sultan Omar Ali។ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៤ នឹងមានពិធីដង្ហែក្បួនអភិសេកដ៏ធំសម្រាប់អបអរគូស្វាមីភរិយារាជវង្សថ្មីនៅជុំវិញរដ្ឋធានី Bandar Seri Begawan ថែមទៀត។

ជាមួយគ្នាដែរ ព្រះអង្គម្ចាស់ Abdul Mateen និង Anisha Isa Kalebic ត្រូវបានគេចាត់ទុកជាគូស្នេហ៍រាជវង្សវ័យក្មេងដ៏ស័ក្តិសម​គ្នាបំផុត ដោយសារអ្នកទាំងពីរជាបុគ្គលមានសមត្ថភាព ព្រមទាំងចំណេះដឹងពេញខ្លួន និងមានរូបសម្បត្ដិស្រស់ស្អាត និងសង្ហា។ ព្រះអង្គម្ចាស់ Abdul Mateen និង Anisha Isa Kalebic ក៏បានបង្ហាញទឹកមុខញញឹមស្រស់ក្នុងពិធីរៀបអភិសេក កាន់តែធ្វើឲ្យមនុស្សជាច្រើនមិនសរសើរពីភាពស័ក្តិសម​គ្នារបស់អ្នកទាំងពីរ។

គួរបញ្ជាក់ថា Anisha Isa Kalebic ត្រូវជាចៅស្រីរបស់ទីប្រឹក្សាពិសេសរបស់ស្ដេចស៊ុលតង់ Hassanal Bolkiah នាងគឺជានារីម៉្មត់ចត់ឆ្នើមម្នាក់ ពូកែទាំងការធ្វើម្ហូប និងមុខជំនួញ ថែមទាំងសិក្សាបានខ្ពង់ខ្ពស់ មិនប្លែកទេដែលរូបនាងមានភ័ព្វព្រេងសំណាងបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ ព្រុយណេ Abdul Mateen៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​