ព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen និង Anisha Isa Kalebic បានចាប់ផ្តើមជាផ្លូវការនៅសប្ដាហ៍នេះ ខណៈនេះជាពិធីរៀបអភិសេកដំបូងរបស់សែស្រឡាយរាជវង្សនៅដើមឆ្នាំ ២០២៤។ ពិធីរៀបអភិសេកនេះ ក៏ជាពិធីមួយដែលមនុស្សជុំវិញពិភពលោកទន្ទឹងរង់ចាំមើលផងដែរ។


ថ្ងៃរៀបអភិសេកត្រូវបានកំណត់យករយៈពេល ១០ ថ្ងៃ ចាប់តាំងពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤ និងបញ្ចប់នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤។ ការរៀបអភិសេក នឹងមានការរួមបញ្ចូលពីធីបែបប្រពៃណី សាសនា ការប្រគំតន្ដ្រីសម័យ និងពិធីជប់លៀងសម្រាប់ខ្សែរាជវង្ស និងភ្ញៀវកិត្ដិយសទាំងអស់ដែលមានវត្ដមានចូលរួម។ សម្រាប់ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ នេះ ព្រះអង្គម្ចាស់ និងគូដណ្ដឹងនឹងប្ដូរពាក្យសច្ចារៀបការនៅវិហារ Sultan Omar Ali។ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៤ នឹងមានពិធីដង្ហែក្បួនអភិសេកដ៏ធំសម្រាប់អបអរគូស្វាមីភរិយារាជវង្សថ្មីនៅជុំវិញរដ្ឋធានី Bandar Seri Begawan ថែមទៀត។


ជាមួយគ្នាដែរ ព្រះអង្គម្ចាស់ Abdul Mateen និង Anisha Isa Kalebic ត្រូវបានគេចាត់ទុកជាគូស្នេហ៍រាជវង្សវ័យក្មេងដ៏ស័ក្តិសមគ្នាបំផុត ដោយសារអ្នកទាំងពីរជាបុគ្គលមានសមត្ថភាព ព្រមទាំងចំណេះដឹងពេញខ្លួន និងមានរូបសម្បត្ដិស្រស់ស្អាត និងសង្ហា។ ព្រះអង្គម្ចាស់ Abdul Mateen និង Anisha Isa Kalebic ក៏បានបង្ហាញទឹកមុខញញឹមស្រស់ក្នុងពិធីរៀបអភិសេក កាន់តែធ្វើឲ្យមនុស្សជាច្រើនមិនសរសើរពីភាពស័ក្តិសមគ្នារបស់អ្នកទាំងពីរ។





គួរបញ្ជាក់ថា Anisha Isa Kalebic ត្រូវជាចៅស្រីរបស់ទីប្រឹក្សាពិសេសរបស់ស្ដេចស៊ុលតង់ Hassanal Bolkiah នាងគឺជានារីម៉្មត់ចត់ឆ្នើមម្នាក់ ពូកែទាំងការធ្វើម្ហូប និងមុខជំនួញ ថែមទាំងសិក្សាបានខ្ពង់ខ្ពស់ មិនប្លែកទេដែលរូបនាងមានភ័ព្វព្រេងសំណាងបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ ព្រុយណេ Abdul Mateen៕






























Account
Security
Favourite Content