ហេតុតែជាហ្វេន! អតីតពិធីការិនីម្នាក់ក្តៅស្លឹកត្រចៀកដាក់ SastraFilm ព្រោះតែរឿង ព្រីន និង រ៉ាវ៉ាឌី

យោង​តាមរយៈ​វីដេអូ​ប្រមាណ​ជាង ៥ នាទី​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​តារា​សម្ដែង​លោក ព្រីន គេ​បាន​ឃើញ​អតីត​ពិធី​ការិនី​ពោរពេញ​ដោយ​វោហារ​សព្ទ ហើយ​បច្ចុប្បន្ន​អ្នកនាង​ជា​អ្នក​ជំនួញ​គឺ​អ្នកនាង មាស សុវណ្ណរតនា បាន​រៀបរាប់​ដោយ​ក្ដី​ខឹង​សម្បារ​ទៅ​កាន់​ផលិតកម្ម SastraFilm ដែល​យូរ​ណាស់​ហើយ​ផលិតកម្ម​​នៅ​តែ​មិន​ព្រម​ផលិត​រឿង​ថ្មី​ឱ្យ ព្រីន និង រចនា រ៉ាវ៉ាឌី សម្តែង​ជា​តួឯក​ប្រុស​ស្រី​រួម​គ្នា​ទៀត។

ការ​ខឹង​ច្រឡោត​នេះ ក៏​ព្រោះ​តែ​អ្នកនាង​ជា​អ្នក​គាំ​ទ្រ​តារា​សម្ដែង​ទាំងពីរ​នេះ ហើយ​ក៏​ជា​ហ្វេន​ម្នាក់​របស់ SastraFilm ផង​ដែរ ដោយ​អ្នកនាង​បាន​បង់​ប្រាក់​ពេញ​ថ្លៃ​រយៈពេល​ពេញ ១ ឆ្នាំ​សម្រាប់ App នេះ ទុក​មើល​ភាព​យន្ត។ តាម​ការ​រៀបរាប់​ក្នុង​វីដេអូ​ខាងលើ អតីត​ពិធី​ការិនី​រូប​នេះ​ដាក់​ចំ​ៗ​ថា ដ្បិត​នាង​បង់​ប្រាក់​ពេញ​មួយ​ឆ្នាំ តែ​រឿង​ដែល​នាង​មើល​ច្រើន​ជាង​គេ​គឺ​រឿង​ដែល ព្រីន សម្ដែង​ជាមួយ រ៉ាវ៉ាឌី ព្រោះ​ការ​សម្ដែង​របស់​អ្នក​ទាំងពីរ​មើល​ទៅ​ស៊ី​ចង្វាក់​គ្នា​ល្អ​ណាស់ ពិសេស​ឈុត​ស្វីត​ៗ​មើល​ទៅ​គឺ​ក្នាញ់​តែ​ម្ដង។

បើ​អាច​អ្នកនាង​ក៏​ចង់​ឱ្យ​អ្នក​ទាំងពីរ​ក្លាយ​ជា​គូស្នេហ៍​ពិត ដូច​ការ​ផ្គូផ្គង​របស់​អ្នក​គាំទ្រ​លើក​ឡើង​កន្លង​មក​ដែរ។ សម្រាប់​អ្នកនាង​ដែល​ជា​អ្នក​គាំទ្រ គឺ​ចង់​មើល​រឿង​ស្នេហា​បែប​ខ្ជូតៗ ដែល​អាច​រំសាយ​អារម្មណ៍ និង​ភាព​ហត់នឿយ។ អ្នកនាង មាស សុវណ្ណរតនា បន្ត​ថា «មែន​ទែន​ទៅពួក​ខ្ញុំ​បែប​លក្ខណៈ​ហត់​នឿយ​ចឹងពួក​ខ្ញុំ​ចូល​ចិត្ត​រឿង​បែប​លក្ខណៈ​ខ្ជូត​ៗលក្ខណៈ​ស្អាតលក្ខណៈ​តួ​ប្រុស​តួ​ស្រី​ក្រមិចក្រមើមអ្វី​ដែល​សំខាន់ខ្ញុំ​ជឿជាក់​ថា​មនុស្ស​យើង​ឡូវ​ស្ត្រេស​ច្រើន​ណាស់ចឹង​ដាក់​អា​ចឹង​មកឱ្យ​មនុស្ស​យើង​វិល​ត្រឡប់​ទៅ​រក​ភាព​ក្មេង​ៗ​យើង​វិញ»

អ្នក​ជំនួយ​ស្រី​រូប​នេះ ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ពេល​បាន​ជួប ព្រីន ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​សម្ពោធ​អាគារ​ពាណិជ្ជកម្ម លោកស្រី ទ្រី ដាណា ព្រោះ​កន្លង​មក​អ្នកនាង​តែងតែ Comment និង​តាម Like រូប​របស់ ព្រីន និង រ៉ាវ៉ាឌី លើ Instagram ហើយ​មិន​ដឹង​ស្មាន​ថា នឹង​បាន​ជួប​ផ្ទាល់​ដោយ​ចៃដន្យ​បែប​នេះ​សោះ។

ដើម្បី​តបស្នង​ដល់​ទឹក​ចិត្ត​ហ្វេន​ដែល​ជា​អ្នកគាំទ្រ ព្រីន បង្ហើប​ថា លោក​មាន​គម្រោង​ទៅ Surprise អ្នកនាង មាស សុវណ្ណរតនា ដល់​ហាង​តែ​ម្ដង ដើម្បី​ឱ្យ​ភ្ញាក់ផ្អើល តែ​លោក​មិន​បញ្ជាក់​ឱ្យ​ដឹង​ពី​ពេល​វេលា​ដែល​ទៅ​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ