ស្ងាត់ៗគេស្រាប់តែប្រទះឃើញកម្រងរូបភាព Pre-wedding ស្អាតៗជាច្រើនសន្លឹករបស់តារាចម្រៀងឯករាជ្យ អូលីកា (olicaztc) ម្ចាស់បទ «សន្តាន» ជាមួយគូដណ្តឹង លោក ផាន់ វិទ្យា ត្រូវបានបង្ហោះចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗតារាចម្រៀងរូបស្រស់ត្រៀមបញ្ចប់ភាពនៅលីវទៅហើយ។

ទោះបីរូបថតស្អាតៗត្រូវបង្ហោះចែកចាយឱ្យហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញក៏ពិតមែន ប៉ុន្តែគេនៅពុំទាន់ដឹងកាលបរិច្ឆេទថ្ងៃពិសេសរបស់តារាចម្រៀង សំឡេងស្រទន់នេះឡើយ ខណៈដែលសាមីខ្លួនក៏បានចែកចាយរូបថតទាំងនោះដោយក្តីរំភើប តែមិនបញ្ជាក់ឱ្យដឹងថ្ងៃពិសេសឡើយ។ ហ្វេនៗ មិត្តភ័ក្តអ្នកសិល្បៈ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នា commnet អបអរសាទរដល់ អូលីកា និងលោក វិទ្យា ក្រោយបានឃើញកម្រងរូបភាពស្អាតៗរបស់អនាគតកូនកំលោះក្រមុំ ថែមទាំងទន្ទឹងរង់ចាំថ្ងៃអ៊ុតមើលថ្ងៃពិសេសរបស់អ្នកទាំងពីរទៀតផង។
ទស្សនាកម្រងរូបភាព Pre-wedding ស្អាតត្រជាក់ភ្នែក របស់ម្ចាស់បទ «មនុស្សពិសេស» អូលីកា និងគូដណ្តឹង ខាងក្រោមនេះ៖
























រូបភាព៖ V Studios























Account
Security
Favourite Content