ស្គាល់មុខបងប្អូនខ្មែរកម្ពុជាក្រោម ៣ រូប ក្លាហានឈោងចាប់ក្តីស្រមៃក្នុងវិថីសិល្បៈ

មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយសម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមក្នុងការបោះជំហានចូលវិថីសិល្បៈនាពេលបច្ចុប្បន្ន ព្រោះបទពិសោធន៍កន្លងមកបង្ហាញឱ្យឃើញថា គ្រប់គ្នាត្រូវមានភាពអំណត់តស៊ូ ហើយក្លាហានហ៊ានលះបង់ពេលវេលាធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីឈោងចាប់ក្តីស្រមៃដ៏ធំនោះ។ 

ទោះមានមិនសូវច្រើនប៉ុន្មាន តែគេក៏ឃើញមានបងប្អូនខ្មែរកម្ពុជាក្រោមមួយចំនួនក្លាហានជម្នះបញ្ហា និងការទិទាននានា ចូលរួមក្នុងវិស័យសិល្បៈខ្មែរ ដោយមានគោលជំហរច្បាស់លាស់ ក្នុងការបំពេញក្តីស្រមៃរបស់ពួកគេ។ ដូច្នេះ យើងមកស្គាល់មុខបងប្អូនខ្មែរកម្ពុជាក្រោម ៣ រូប កំពុងរះចែងចាំងលើវិថីសិល្បៈខ្មែរនាពេលបច្ចុប្បន្ន ដែលមានគោលដៅច្បាស់លាស់ក្នុងប្រម៉ូតផ្សព្វផ្សាយ និងលើកតម្លើងពីបងប្អូនខ្មែរកម្ពុជាក្រោម។

១. កញ្ញា ឆន ស្រីណេត ៖ ស្រីណេត ឬគ្រប់គ្នាស្គាល់ថា Neth Son ជាស្រ្តីខ្មែរកម្ពុជាក្រោមដំបូងគេ ដែលក្លាហានបោះជំហានចូលប្រកួតប្រជែងកម្មវិធី beauty pageant នៅកម្ពុជា ដោយនាងប្រកាន់ជំហរឈរជាតំណាងឱ្យស្រ្តីខ្មែរកម្ពុជាក្រោមគ្រប់រូបមានភាពក្លាហាន ហ៊ានប្រឈមមុនបញ្ហា ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង។ 

ដោយសារបំណងប្រាថ្នាដ៏ធំក្នុងជីវិតមិនទាន់បានសម្រេច ទើបសព្វថ្ងៃនេះនាងប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ត្រៀមត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ដើម្បបំពេញក្តីស្រមៃដែលចង់ក្លាយជាបវរកញ្ញាតំណាងកម្ពុជាចេញទៅប្រកួតកម្មវិធីអន្តរជាតិណាមួយ។

២. លោក សេង ដារ៉ាត់ រហ័សនាម D.A.R.T ៖ D.A.R.T បានតស៊ូជិះម៉ូតូរយៈចម្ងាយជាង ៦០០ គីឡូម៉ែត្រ ពីទឹកដី​កម្ពុជាក្រោម ដើម្បីមកចូលរួមប្រកួតប្រជែងកម្មវិធី The Rapper Cambodia រដូវកាលទី ១ ដោយលោកបានឆ្លងកាត់វគ្គប្រកួតជាច្រើន។ ជាលទ្ធផល ដារ៉ាត់ បានឈ្នះ Best Solo performance។ 

ទោះមិនបានលើកពានក៏ពិតមែន តែវត្តមាន D.A.R.T បានស្រែកប្រាប់បងប្អូនខ្មែរក្រោមច្បាស់ៗថា ខ្មែរកម្ពុជាក្រោមអាចចូលប្រកួត The Rapper Cambodia បាន មិនដូចការលេចឮនៅទីនោះឡើយ។

៣. លោក Lam Chia Vin ឬគេស្គាល់ថា Dean Stylist ៖​ Lam Chia Vin ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ និងជាម្ចាស់ហាងសម្លៀកបំពាក់ SIAM Fashion ដែលមានដើមកំណើតមកពីខ្មែរកម្ពុជាក្រោម។ ដំបូងឡើយ Dean គ្រាន់តែចូលរួមក្នុងវិស័យសិល្បៈតាមរយៈការ Sponsor ឈុតសម្លៀកបំពាក់ដល់សិល្បករ-សិល្បការិនី ក៏ដូចជាចូលរួម Sponsor ដល់កម្មវិធី beauty pageant ផងដែរ។

ដោយសារចិត្តស្រលាញ់ និងមានទំនោរលើវិស័យសិល្បៈខ្លាំង Dean បានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធី Mister International Cambodia 2024 ដើម្បីមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិ បង្ហាញឱ្យបងប្អូនខ្មែរកម្ពុជាក្រោមផ្សេងទៀតមានភាពក្លាហានហ៊ានធ្វើអ្វីដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ