ចេញច្រៀងលើកទី១ ម៉ីជីង ប្អូនស្រី​ ពេជ្រ សូលីកា ផ្ទុះការគាំទ្រខ្លាំងស្មានមិនដល់

នៅទីបំផុត អ្នកម្តាយរូបស្រស់ ពេជ្រ សូលីកា ដាច់ចិត្តដឹកដៃប្អូនស្រីពៅ ម៉ីជីង ចូលវិថីសិល្បៈហើយ ដោយបានទម្លាក់ចម្រៀងរួមគ្នាជាលើកដំបូងបង្អស់ ចំណងជើងថា «ផ្កាឈូកកំសត់» កាលពីយប់ថ្ងៃ ១៨ ខែមេសា ឆ្នាំ ២០២៤។

គួរឱ្យចាប់អារម្មណ៍ខ្លាំង ទម្លាក់លើទីផ្សារប្រមាណ ២ ថ្ងៃប៉ុណ្ណោះ ចម្រៀង ft គ្នារវាង សូលីកា និង ម៉ីជីង ផ្ទុះការគាំទ្រខ្លាំងមែនទែន រហូតហក់ឡើងចូល Trending #20។ នេះ​បើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Pich Solikah នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤ ហើយ​មក​ទល់​ដល់​ព្រឹក​ថ្ងៃ ២២ នេះបទ «ផ្កាឈូកកំសត់» បាន​បន្ត​ឡើង​មកឈរ​នៅ​ត្រឹមលេខ ១៥។

មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាំគ្នាសរសើរទឹកដមសំឡេងរបស់យុវតីរូបស្រស់ ម៉ីជីង ថា នៅក្មេងមែនពិត តែទឹកដមសំនៀងពីរោះខ្លាំង អាចបកស្រាយចម្រៀង ft ជាមួយបងស្រី សូលីកា បានយ៉ាង​រណ្តំ។ ​ចំណែក​ទឹកមុខក៏សម្តែងចេញមកបានល្អ មិនចាញ់តារាចម្រៀងរៀមច្បងនោះឡើយ។

«ផ្កាឈូកកំសត់» មិនត្រឹមតែស្តាប់ទៅពីរោះអន្លង់អន្លោចប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីផ្កាឈូកថែមទៀតផង។ អ្នកបានស្តាប់បទចម្រៀងនេះ បាននាំគ្នាបញ្ចេញមតិយោលបល់ផ្សេងៗ ទាក់ទងអត្ថន័យនៃផ្កាឈូក។ ជាងនេះទៅទៀត គឺចង្វាក់ភ្លេង និងការតុបតែងឈុតសម្លៀកបំពាក់បុរាណខ្មែរដ៏ប្រណីត ធ្វើឱ្យបទ «ផ្កាឈូកកំសត់» រឹតតែទាក់ទាញខ្លាំងឡើង។

ក្រឡេកទៅមើល ម៉ីជីង ពន្លកតារាចម្រៀងថ្មីដែល សូលីកា កំពុងត្រួសត្រាយផ្លូវឱ្យចូលវិថីសិល្បៈឯណោះវិញ មិនត្រឹមតែច្រៀងពីរោះខ្លាំង ថែមទាំងពូកែរាំទៀតផង ដោយជារឿយៗជារមែងឃើញ ម៉ីជីង បញ្ចេញក្បាច់រាំរស់រវើកបង្ហោះលើគណនី Tik Tok បង្ហាញឱ្យគ្រប់គ្នាឃើញសមត្ថភាពសិល្បៈសម្បូរបែបមិចចាញ់បងស្រីប៉ុន្មានឡើយ។

បើនិយាយពីសម្រស់ និងស្ទីល៍តុបតែងខ្លួនវិញ ប្អូនស្រីពៅ​របស់ ពេជ្រ សូលីកា ពិតជាស្រស់ស្អាតខ្លាំង និងពូកែលេងស្ទីល៍សម្លៀកបំពាក់ទាន់តាមទំនោរ (trend) សម័យថ្មីទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ