ប្រាសាទ ដាវីន អាចត្រូវជ្រើសតាំងជា MUC 2024 ដូចការលេចឮលើបណ្តាញសង្គមទេ?

កាលពីពេលថ្មីៗកន្លងទៅ មានការលេចឮលើបណ្តាញសង្គមថា អ្នកនាង ប្រាសាទ ដាវីន នឹងត្រូវជ្រើសតាំងឱ្យក្លាយជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៤ (Miss Universe Cambodia 2024) ដើម្បីតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ។ ប៉ុន្តែ ដំណឹងនេះក៏ស្ងាត់ទៅវិញក្រោយពេល លោក ឈួង យីវឆូយ ទទួលបានសិទ្ធិគ្រប់គ្រងកម្មវិធី Miss Universe Cambodia 2024 យ៉ាងពេញលេញ។

ផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មាន លោក ឆូយ មិនប្រកែកចំពោះដំណឹងដែលបានលេចឮនោះឡើយ ព្រោះ ដាវីន ធ្លាប់ជាប្រធានបទដែលយើងលើកយកមកជជែកពិភាក្សាគ្នា។ តែក្នុងនោះ មិនមែនមានតែ ដាវីន ម្នាក់ទេដែលយើងលើកឡើងមក ក៏មានបេក្ខនារីផ្សេងៗទៀតដែលយើងគិតថា មានសក្តានុពល ហើយពួកគាត់សុទ្ធ​សឹង​តែ​អាចតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិបាន។

យ៉ាងណាមិញ ពេលនេះ លោក ឆូយ មិនទាន់ហ៊ាននិយាយថា អ្នកណាម្នាក់បាននៅឡើយទេ ដោយកំពុងស្ថិតក្នុងការពិចារណា និងពិភាក្សាគ្នានៅឡើយ។ សូម្បីតែគម្រោង រៀប​ចំការប្រកួតថ្នាក់ជាតិ ឬក៏ត្រូវធ្វើការជ្រើសតាំងតែម្តង ក៏លោកមិនទាន់អាចបញ្ជាក់នៅពេលនេះបានឡើយ។

ទន្ទឹមការលើកឡើងរបស់អ្នកគ្រប់គ្រង MUC 2024 អ្នកនាង ប្រាសាទ ដាវីន ដែលធ្លាប់ឈ្នះ 4th Runner Up Universal Woman International 2023 បានបង្ហាញគំនិតវិជ្ជមានថា នាងចង់ផ្តល់ឱកាសដ៏អស្ចារ្យនេះឱ្យទៅបងប្អូនស្ត្រីខ្មែរយើងគ្រប់រូប ពិសេសអ្នកដែលមានសមត្ថភាពទេពកោសល្យល្អល្អះ ហើយមានចំណេះដឹងជ្រៅជ្រះ ថ្លៃថ្នូរ ពោលគឺនាងសូមឱ្យខ្លួនឯងជាជម្រើសចុងក្រោយបង្អស់សម្រាប់ការជ្រើសរើស។

យ៉ាងណាមិញ ប្រសិនបើនាងមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិម្តងទៀត National Director Universal Woman Cambodia រូបនេះ ​នាំធនធានដ៏សម្បូរបែបរបស់ខ្មែរយើងទៅបង្ហាញលើឆាកអន្តរជាតិ រួមទាំងវប្បធម៌ដ៏ចំណាស់របស់បងប្អូនជនជាតិដើមភាគតិច ដែលតែងតែត្រូវគេមើលរំលងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ