DJ ម៉ៃលី បង្ហាញក្តីស្រមៃទី២ ក្រោយមានឱកាសចាក់ភ្លេងនៅក្លឹបលំដាប់អន្តរជាតិនៅអូស្ត្រាលី

ជាកិត្តិយសដ៏ធំធេងសម្រាប់ DJ ស្រីល្បីឈ្មោះលំដាប់ប្រទេស កញ្ញា ម៉ៃលី ដោយនាងត្រូវបាន WAO Superclub ដែលជាក្លឹបលំដាប់ថ្នាក់ពិភពលោកអញ្ញើញឱ្យទៅចាក់ភ្លេង កាលពីថ្ងៃ ២២ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ។ វត្តមាន ម៉ៃលី សម្តែងក្នុងក្លឹប WAO Superclub ផ្តល់នូវភាពសប្បាយរីករាយ​ដល់អ្នកចូលរួមគ្រប់ជាតិសាសន៍​ រួមទាំងប្រជាជន​ខ្មែររស់នៅទីនោះផងដែរ។ 

ក្រោយត្រឡប់ពីចាក់ភ្លេងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី វិញ DJ ស្រីល្បីឈ្មោះរបស់កម្ពុជារូបនេះតែងតែបង្ហាញអារម្មណ៍រំភើបក្នុងនាមជា DJ កម្ពុជា ដែលមានឱកាសបានចេញទៅចាក់ភ្លេងក្លឹបលំដាប់ថ្នាក់ពិភពលោក អមដោយក្តីនឹករលឹកការសម្តែងឯនាយសមុទ្រជាពន់ពេក។ លើគណនី Tik Tok ផ្លូវការ ម៉ៃលី ថ្មីៗនេះ បានរៀបរាប់ក្តីរលឹកការសម្តែងនៅក្រៅប្រទេស ភ្ជាប់ជាមួយក្តីស្រមៃទី ២ របស់នាងទៀតផង។ 

DJ រូបស្រស់និយមលេងស្ទីល៍សក់បែបយុវវ័យ ម៉ៃលី ថា «ខ្ញុំពិតជារំភើបណាស់ នៅពេលដែលទៅចាក់ភ្លេងនៅប្រទេសក្រៅម្តងៗ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការគាំទ្រយ៉ាងខ្លាំងពីក្រុមការងារ និង ហ្វេនហ្វេននៅទីនោះ ពិតជាមានសំណាងណាស់ដែលបានធ្វើអ្វីដែលខ្លួនយើងស្រលាញ់ និងធ្វើវាអោយអស់ពីសមត្ថភាព ក្តីស្រម៉ៃទីពីរ របស់ខ្ញុំគឺចង់ឃើញ DJ កម្ពុជា ជាច្រើនមានវត្តមាននៅលើឆាកអន្តរជាតិ អរគុណទៅដល់ WAO Superclubដែលជាក្លឹបលំដាប់ថ្នាក់ពិភពលោកដែលបានអញ្ជើញ ម៉ៃលី ពីកម្ពុជាទៅសំដែងដល់ទីក្រុង Sydney អ្វីដែលពិសេសទៀតនោះ ខ្ញុំឃើញបងប្អូនខ្មែរនៅ សុីដនី បានមកគាំទ្រខ្ញុំជាច្រើនផងដែរ ពិតជាអស្ចារ្យណាស់ មានវីដេអូច្រើនណាស់ ចាំទំនេរតិច ចាំផុស អោយហ្វេនហ្វេនបានមើលទាំងគ្នា ថាម៉ៃលីចាក់បទអ្វីខ្លះជូនទៅ international crowds»។

នេះមិនមែនលើកដំបូងទេដែល ម៉ៃលី បង្ហាញក្តីស្រមៃចង់ឃើញ DJ កម្ពុជាមានវត្តមានសម្តែងនៅក្លឹបអន្តរជាតិ ព្រោះកន្លងមកនាងតែងផ្តល់បទសម្ភាសន៍ឱ្យដឹងជារឿយៗពីគោលបំណងនេះ។ អ្វីដែលនាងបានធ្វើនៅពេលនេះ ជាការបើកទ្វារទីផ្សារអន្តរជាតិសម្រាប់ DJ កម្ពុជាផ្សេងទៀតកុំឱ្យអស់សង្ឃឹម ដរាបណាយើងមានសមត្ថភាពពិតប្រាកដ ថ្ងៃណាមួយយើងនឹងអាចធ្វើវាបាន៕

រូបភាព៖ ​WAO Superclub 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ