ស៊ើបអង្កេតជាងមួយឆ្នាំ ទីបំផុតប៉ូលីសសម្រេចច្រានចោលបណ្ដឹង HYBE លើផលិតករ Min Hee Jin

នៅថ្ងៃទី១៥ ខែកក្កដានេះ ប៉ូលីសកូរ៉េបានធ្វើបច្ចុប្បន្នភាពទាក់ទងនឹងការចោទប្រកាន់លើផលិតករ Min Hee Jin ស្របពេលសង្គ្រាមក្ដីក្ដាំរវាង HYBE និង ADOR នៅតែបន្ត។

រយៈពេលជាងមួយឆ្នាំបន្ទាប់ពី HYBE បានចោទប្រកាន់ផលិតករ Min Hee Jin ពីបទរំលោភលើទំនុកចិត្តក្នុងខែមេសា ឆ្នាំ ២០២៤ នៅពេលនេះលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលីសបានបង្ហាញថាផលិតករស្រីរូបនេះមិនពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយឡើយ។ សេចក្ដីសម្រេចនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីច្រានចោលបណ្ដឹងទាំងពីររបស់ HYBE ដែលបានចោទប្រកាន់មកលើ Min Hee Jin ដោយ​បញ្ជាក់​ថា​នាង​មិន​មាន​ទោសអ្វីនោះទេ។

មុននេះផលិតករ Min បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីស និងត្រូវបានសាកសួរអស់រយៈពេលប្រាំបីម៉ោង។ អតីតនាយកប្រត្តិបត្តិ ADOR និងអ្នកចាត់ការក្រុម NewJeans រូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំនឹងប្រាប់ការពិតទាំងអស់” និងបានចោទសំណួរថា “ហេតុអ្វីខ្ញុំគឺជាអ្នកមិនបំពេញកាតព្វកិច្ចទៅវិញ?”

គួររំឭកថា នៅឆ្នាំ ២០២៤ HYBE បានចាប់ផ្តើមធ្វើសវនកម្មលើ Min Hee Jin និង ADOR ដោយចោទប្រកាន់ថាផលិតកររូបនេះបាននិងកំពុងព្យាយាមដណ្ដើមយកសិទ្ធិគ្រប់គ្រងលើ ADOR ទាំងមូលដោយវិធីមិនត្រឹមត្រូវ។ បន្ទាប់​មក HYBE បាន​ដាក់​ពាក្យ​បណ្តឹង ដោយ​ចោទ​ប្រកាន់​នាង​ពី​បទមិនគោរព​កាតព្វកិច្ច។ យ៉ាងណាមិញ ផលិតករ Min បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​និយាយ​ថា “ក្រុមហ៊ុនមាន​រចនាសម្ព័ន្ធ​ភាគហ៊ុនច្បាស់លាស់ ដូច្នេះវា​មិន​អាច​ទៅ​រួចនោះទេដែលខ្ញុំឬនរណាម្នាក់អាចដណ្ដើមយក​សិទ្ធិ​គ្រប់​គ្រង​តែម្នាក់ឯង”។

ថ្មីៗកន្លងទៅនេះ HYBE បានអះអាងថា Min Hee Jin បានរៀបចំការតវ៉ាតាមអ៊ីមែលដំបូងដែលផ្ញើដោយឪពុកម្តាយរបស់សមាជិក NJZ (NewJeans) ។ ជម្លោះដែលចាប់ផ្ដើមដំបូងជាជម្លោះ​ក្នុង​កិច្ច​សន្យា​បាន​វិវត្ត​ទៅ​ជា​ជម្លោះ​ហែកហួរកាន់​តែ​ធំ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រនៅតែរង់​ចាំ​មើល​ថា​តើនឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង



Leave a Reply

Your email address will not be published.Required fields are marked *