ក្រុម ប៉ូឡារិច ជ្រើសជាសិល្បករតំណាងកម្ពុជាចូលរួម AXEAN FESTIVAL 2023 នៅសិង្ហបុរី

យោងតាមការបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុកផ្លូវការ Baramey Productionបានឱ្យដឹងថា ក្រុមចម្រៀងកំពុងមានប្រជាប្រិយភាព ប៉ូឡារិច ដែលមានសមាជិក ២ រូប គឺ នរិទ្ធ និង ជូវី ត្រូវបានជ្រើសរើសជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីនាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ នេះ។

Baramey Production បង្ហោះឡើងថា «អបអរសាទរ “POLARIX” ដែលក្លាយជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីនាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ នេះ! នេះជារឿងគួរឱ្យរំភើបបំផុតសម្រាប់វិស័យតន្ត្រីរបស់ពួកយើង ដែលមានសិល្បករពោរពេញដោយសមត្ថភាពជាច្រើនរូបមានឱកាសបានចេញទៅសម្តែងក្រៅស្រុក»

ក្រឡេកទៅមើល ក្រុមចម្រៀង ប៉ូឡារិច វិញនោះក៏បានសម្តែងអារម្មណ៍រំភើបរីករាយចំពោះភាពជោគជ័យនេះយ៉ាងដូច្នេះ៖ «នេះគឺជាជំហានមួយដ៏ជោគជ័យសម្រាប់ពួកយើង ដែលបានចេញទៅសម្តែងតំណាងឱ្យប្រទេសកម្ពុជា ពួកយើងទាំងពីររូប នឹងមានវត្តមានចូលរួមសម្ដែងនៅក្នុងកម្មវិធីមហោស្រពតន្រ្តី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ អរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ និងផ្តល់ក្តីស្រលាញ់ ហើយជឿលើចក្ខុវិស័យតន្ត្រីរបស់ពួកយើង Polarix នឹងមានអ្វីថ្មីៗនាំមកជូនអ្នកទាំងអស់គ្នាឆាប់ៗនេះ»

AXEAN FESTIVAL គឺជាមហាស្រពតន្រ្តីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេហ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នាំតន្រ្តីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក។ AXEAN FESTIVAL 2023 ត្រូវគេដឹងថា ជាការបង្កើតថ្មីចេញពីមហោស្រព ASEAN Music Showcase Festival ដែល វណ្ណដា ធ្លាប់បានចូលរួមកាលពីឆ្នាំ ២០២២ ហើយសម្រាប់ឆ្នាំនេះ ប៉ូឡារិច ត្រៀមនឹងចូលរួម AXEAN FESTIVAL 2023 ជាមួយសិល្បករ ២៩ នាក់ផ្សេងទៀត ដែលគ្រោងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសិល្បៈ Goodman ប្រទេសសិង្ហបុរី អាចឲ្យអ្នកចូលរួមទស្សនាដោយឥតគិតថ្លៃ តែគ្រប់គ្នាត្រូវលើកទឹកចិត្តឱ្យអ្នកចូលរួមធ្វើការបរិច្ចាគ ដើម្បីជាទុនជួយគាំទ្រសិល្បករ និងតន្រ្តីករផងដែរ។

កុំភ្លេចរង់ចាំតាមដានដំណើរចេញទៅចូលរួម មហោស្រពតន្ត្រី AXEAN FESTIVAL 2023 របស់ក្រុមចម្រៀង ប៉ូឡារិច នៅសិង្ហបុរី នាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ ឱ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករកម្ពុជាយើង!


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី