កាលពីខែសីហាក្រុមហ៊ុន Pledis Entertainment បានចេញសេចក្ដីប្រកាសអំពីកាលវិភាគសកម្មភាពរបស់ Jeonghan សមាជិក Seventeen ដោយសារលោកត្រូវត្រៀមខ្លួនចូលបម្រើក្នុងជួរកងទ័ព។ លុះថ្មីៗនេះ ក្រុមហ៊ុនក៏បានចេញសេចក្ដីប្រកាសមួយទៀតអំពីថ្ងៃដែលលោកត្រូវចូលបំពេញកាតព្វកិច្ចជាផ្លូវការគឺនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុន Pledis បានបន្ដថាហេតុនេះហើយ Jeonghan នឹងមិនអាចចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយអាល់ប៊ុមតូចទី ១២ របស់ Seventeen និងការប្រគុំតន្ដ្រីទេសចរណ៍ពិភពលោកនៅពេលខាងមុនបាននោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានត្រៀមមាតិកាជាច្រើនសម្រាប់អ្នកគាំទ្ររបស់លោកមុនពេលឃ្លាតឆ្ងាយមួយរយៈផងដែរ។ លើសពីនេះ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថានឹងមិនមានកម្មពិធីណាមួយសម្រាប់ជូនដំណើរ Jeonghan នោះទេ ហើយក៏បានស្នើសុំឱ្យអ្នកគាំទ្រកុំបង្កការរំខានណាមួយនូវកន្លែងកម្មពិធី។
គួរបញ្ជាក់ផងដែរ មុនពេលផ្អាកសកម្មភាពសិល្បៈដើម្បីបំពេញកាតព្វកិច្ច Jeonghan និងក្រុម Seventeen ទាំងមូលបានបញ្ចប់ការសម្ដែងលើឆាក Lollapalooza Berlin Festival បានយ៉ាងជោគជ័យ។ ទន្ទឹមនឹងនោះ អ្នកគាំទ្រនៅទីនោះក៏បានបង្កើតការចងចាំដ៏ល្អមួយសម្រាប់ Jeonghan ដោយស្រែកហៅឈ្មោះរបស់លោកដើម្បីសម្ដែងក្ដីស្រឡាញ់ និងការសរសើរចំពោះរូបលោកផងដែរ៕



























Account
Security
Favourite Content