មួយរយៈនេះគេសង្កេតឃើញ ពេជ្រ សោភា កាន់តែលេងខ្លួនជាងនៅក្មេងស្លៀកពាក់វាលៗ និងបញ្ចេញក្បាលពោះរាបស្មើ ធ្វើឱ្យអ្នកគាំទ្រចំហមាត់ស្រែកវ៉ោវជាមួយស្ទីល៍នៃការស្លៀកពាក់បែបហ្វេសសិន និងសិចស៊ីបែបនេះ ដូចទៅនឹងពាក្យចាស់ពោលថា «ខ្ញីកាន់តែចាស់ កាន់តែហឹរ»។

តារាចម្រៀងស្រីដែលមិនធ្លាក់ប្រជាប្រិយភាពរូបនេះ ពី១ថ្ងៃទៅ១ថ្ងៃអ្នកនាងកាន់តែស្អាតឡើងជាមួយរូបរាងដ៏ស្រឡូន និងស្ទីល៍នៃការលេងខ្លួនយ៉ាងស៊ីវិល័យ។ ជាក់ស្ដែង រូបភាពបីសន្លឹករបស់តារាចម្រៀងស្រីរូបនេះត្រូវបានចែករំលែកពេញក្នុងបណ្ដាញសង្គមហ្វេសបុក ថែមទាំងមានហ្វេនចូលខមិនសរសើរព្រោងព្រាតនូវរូបរាង និងស្ទីល៍នៃការស្លៀកពាក់របស់អ្នកនាងថែមទៀតផង។
មែនទែនទៅ បើមិនប្រាប់ក៏មិនដឹងនោះទេថាម្ចាស់បទ «ផឹកលួងខ្លួនឯង» មានវ័យចូលក្បាល ៤០ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់ និងការលេងម៉ូដសម្លៀកបំពាក់ស្ទើរតែវ៉ារដាច់ក្មេងៗ ជាពិសេសក្នុងឈុតខោខោប៊យជើងវែងអាវជាមួយអាវបែបនេះធ្វើឱ្យអ្នកនាងកាន់តែ Cool តែម្ដង។




ដោយឡែក មួយរយៈក្រោយៗនេះ អ្នកនាង ពេជ្រ សោភា មិនសូវបានចេញបទចម្រៀងថ្មីនោះទេ ប៉ុន្តែអ្នកនាងហាក់ទទួលបានការគាំទ្រខ្លាំងក្នុងការច្រៀងនៅតាមការប្រគំតន្ត្រីធំៗក៏ដូចជានៅតាមផាប់ល្បីៗក្នុងទីក្រុងភ្នំពេញ ហើយបើនិយាយពីការតុបតែងខ្លួនវិញគឺឡូយអស់ស្ទះតែម្ដងជាមួយស្ទីល៍សក់ខ្លីស្អាតម្យ៉ាងមិនធ្លាប់ឃើញពីមុន៕























Account
Security
Favourite Content