ជាទង្វើគួរឱ្យកោតសរសើរ តារាចម្រៀង ពេជ្រ សូលីកា និងក្រុមការងារបានរៀបចំទាំងកម្លាំងកាយ ដាក់ទាំងកម្លាំងចិត្តធ្វើដំណើរទៅកាន់តំបន់ចាក់សំរាមជើងឯក ដើម្បីចែកអាហារ និងសម្ភារៈខ្លះៗជូនទៅដល់ក្មេងៗដែលខ្វះខាត និងអ្នករស់នៅទីនោះ។

តារាចម្រៀងស្រី ពេជ្រ សូលីកា ត្រូវបានប្រិយមិត្តអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ខណៈអ្នកនាងបានធ្វើបុណ្យចែកអាហារទៅដល់អ្នកដែលត្រូវការពិតប្រាកដក្នុងតំបន់ចាក់សំរាមជើងឯកកាលពីពេលថ្មីៗនេះ។
តាមរយៈរូបភាពច្រើនសន្លឹកដែលអ្នកនាងបានចែករំលែកមានសកម្មភាពជាច្រើនដែលអ្នកនាង និងក្រុមការងារបានរៀបចំឡើងដូចជាការចែកនូវអាហារពេលព្រឹកជូនដល់ក្មេងៗ ការចម្អិនអាហារថ្ងៃត្រង់ជូនចាស់និងក្មេងៗ ព្រមទាំងបានចែកជួយសម្ភារៈលេងមួយចំនួន និងមានជាការផ្ដល់នូវថវិកាដល់ពួកគាត់ថែមទៀតផង។ ក្នុងសកម្មភាពនាថ្ងៃនោះក្រៅអំពីអ្នកនាង ពេជ្រ សូលីកា និងក្រុមការងារ មិត្តភក្តិ ក៏ឃើញមានវត្តមានអ្នកផលិតមាតិការូបសង្ហា រ៉េននី ដារ៉ា និងដៃគូរផងដែរ។









ស្របជាមួយសកម្មភាពមនុស្សធម៌មួយនេះ អ្នកនាងបានបង្ហោះសារមួយឃ្លាដែលអាចចាក់ទម្លុះបេះដូងអ្នកដែលបានអានដែលមានន័យថា៖ «សង្ឃឹមថាអាហារមួយពេលនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នារីករាយ និងមានក្តីសុខដូចដែលខ្ញុំកំពុងមានដែរ»៕























Account
Security
Favourite Content