មូលហេតុជំរុញឱ្យ ពេជ្រ ចរណៃ និពន្ធរឿងបំផុសពីសិល្បៈ​វប្បធម៌​របស់​ខ្មែរ

កញ្ញា ពេជ្រ ចរណៃ តារា​ស្រី​សម្ដែងស្រី ដែល​មហាជន​កត់សម្គាល់​ឃើញ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជា​តារា​ស្រី​ម្នាក់ដែលតែងបំផុសគំនិត​ដល់​យុវជន​ឱ្យចូល​រួម​លើកស្ទួយ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅកាន់​ពិភពលោក តាមរយ: សកម្មភាព​ជាច្រើន​ដូចជា ការបង្ហាញ​ក្បាច់គុន​ល្បុក្កតោ ល្ខោនខោល និង​បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ​ជាដើមនោះ កំពុងធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើល ក្រោយកញ្ញាបង្ហោះរូបថតផ្សព្វផ្សាយពីរឿងថ្មីមួយ ចំណងជើងថា «ល្បុក្កតោ»។ រឿងនេះដែរ ត្រូវកញ្ញា ពេជ្រ ចរណៃ ឱ្យដឹងថា ជារឿងមួយក្នុងចំណោមរឿងប្រមាណ១០ផ្សេងទៀត ដែលកញ្ញាបានតែងនិពន្ធឡើងដោយផ្ទាល់។

ប្រាប់ឱ្យអ្នកព័ត៌មានសិល្បៈ AMS ដឹងថ្មីៗនេះ ចរណៃ ថា ការពិតទៅកញ្ញាមិនមានចំណេះជំនាញអ្វីក្នុងវិស័យតាក់តែងនិពន្ធទេ តែដោយសារកញ្ញាជាតារាសម្តែងម្នាក់ និងធ្លាប់ឆ្លងកាត់ឆាកសម្តែងមកច្រើន ធ្វើឱ្យកញ្ញាចេះ និងយល់បានពីឈ្នាប់ភ្ជាប់ឈុតឆាកពីវគ្គមួយទៅវគ្គមួយ រហូតអាចតែងចេញជាសាច់រឿងមួយនេះបាន។ យ៉ាងណាមិញ កញ្ញាក៏មានបំណងចង់ចូលរៀនថ្នាក់តែងនិពន្ធផងដែរ ព្រោះវាជាអ្វិដែលកញ្ញាចូលចិត្តមកហើយ គ្រាន់តែមិនទាន់មានឱកាស។

ឆ្អឹងរឿងជាច្រើនដែលកញ្ញាបានតែងនិពន្ធឡើងរួចហើយនោះ ភាគច្រើននិយាយពីវប្បធម៌ អរិយធម៌ រាប់បញ្ចូលទាំងរបាំ និងក្បាច់គុនបុរាណខ្មែរ ពិសេសក្បាច់គុនល្បុក្កតោខ្មែរតែម្តង។

ប្រាប់ឱ្យដឹងបន្ថែម តារាសម្តែងរូបស្រស់ និងជាគ្រូជំនាញផ្នែកល្បុក្កតោរូបនេះថា មូលហេតុជំរុញខ្លួននិពន្ធរឿងបំផុសពីសិល្បៈ​វប្បធម៌​របស់​ខ្មែរ គឺ «ដោយសារតែការស្រឡាញ់ ចង់លើកស្ទួយ ចង់អភិរក្ស ចង់ថែរក្សាផ្សព្វផ្សាយឱ្យបានកាន់តែខ្លាំង ឱ្យកាន់តែទូលំទូលាយ។ មួយវិញ ខ្ញុំជាអ្នកហាត់រៀន និងផ្សព្វផ្សាយខាងក្បាច់គុនបុរាណខ្មែរនេះស្រាប់ ឃើញថាអ្វីដែលខ្មែរយើងមានទាំងវប្បធម៌ អរិយធម៌ មរតកក្បាច់គុន សម្បត្តិវប្បធម៌ជាច្រើនទៀត ដែលធ្វើឱ្យពិភពលោក ប្រទេសដ៏ទៃទៀតគេមិនមាន គ្រាន់តែយើងខ្សោយខ្វះការផ្សព្វផ្សាយ ចឹង! កាលណាដែលយើងអត់ផ្សព្វផ្សាយចេញទៅក៏គ្មានអ្នកណាដឹងថា ប្រទេសខ្មែរមានភាពអស្ចារ្យអ្វីខ្លះដែរ ចឹងហើយ បើសិនជាខ្ញុំជាអ្នករៀនហាត់ក្បាច់គុនចេះ ខ្ញុំយល់ពីក្បាច់ស្នៀត ខ្ញុំស្គាល់ដឹងច្រើនពីអត្ថន័យក្បាច់គុនល្បុក្កតោ ទើបខ្ញុំចង់ចូលរួមថតបង្ហាញពីក្បាច់គុនល្បុក្កតោឱ្យបានច្រើន។

ប៉ុន្តែដោយសារតែមិនមានផលិតករណាដែលគាត់និពន្ធរឿងប្រភេទ Action ជារឿងក្បាច់គុនល្បុក្កតោអីបែបហ្នឹង ចឹងក៏ខ្ញុំគិតថា មានតែយើងធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។ បែបនិងហើយទើបខ្ញុំសរសេរទៅជាសាច់រឿងធំមួយ ជារឿងដុំ តែមិនគិតថាខ្លួនឯងនឹងមានលទ្ធភាពអាចធ្វើទៅបានទេ ប៉ុន្តែ ខ្ញុំក៏គិតថាថតជាលក្ខណៈ Demo ដែលជា​វីដេអូ Trailer ខ្លី ដើម្បីបំផុសទៅក្រែងលោមានអ្នកមានលទ្ធភាពគាត់ស្រលាញ់ខាងនិង ហើយចង់ចូលរួមផ្សព្វផ្សាយ គាត់អាចចំណាយដើមទុនផលិតសាច់រឿងនិងឱ្យចេញជារឿងខ្នាតធំមួយអីចឹង»។

ជាក់ស្តែង ថ្មីៗនេះ ពេជ្រ ចរណៃ ទើបបញ្ចេញស្នាដៃភាពយន្ដ​​រឿង «ល្បុក្កតោ» ដែលកញ្ញា​បានចំណាយពេល​៣ឆ្នាំ ដើម្បី​សរសេរ​សាច់រឿងដោយ​ខ្លួនឯង ក្នុង​គោលបំណង​បង្ហាញ​ទៅកាន់​ប្រជាជនកម្ពុជា និងពិភពលោកឱ្យ​ស្គាល់​គ្រប់​ឈ្មោះ និង​ក្បាច់​ស្នៀត​របស់​គុន​ល្បុក្កតោ​ខ្មែរ។ ពេលនះ រឿង «ល្បុក្កតោ»​ ថតបានត្រឹមតែជា Demo ដែលជា​វីដេអូ Trailer ប៉ុណ្ណោះ ក្នុងបំណង​ស្វែងរក​ម្ចាស់ជំនួយ​ដែលមានលទ្ធភាព អាច​ផ្ដ​ត់​ផ្គង់ការផលិត​ជា​រឿង​ដុំ​ទាំងមូល​តាមអ្វីដែលកញ្ញាបានតាក់តែងនិពន្ធឡើង។

រឿងនេះ នឹង​ឆ្លុះបញ្ចាំង​ពី​ការតស៊ូ​របស់​កូន​ខ្មែរ ក្នុងការ​ការពារ​សម្បត្តិ​បុរាណ​របស់​ដូនតា ពី​ដៃ​ឈ្មួ​ញប​រទេស​ដែល​ព្យាយាម​ឈ្លានពាន និង​ជួញដូរ​វត្ថុ​បុរាណ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ