អ្នកស្រី ពាន់ ភួងបុប្ផា ធ្លាប់ចាប់អាជីពមួយនេះ ៥ ឆ្នាំ មុនក្លាយជាអ្នកនិពន្ធល្បីឈ្មោះ

ក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ស្ទើរតែគ្មាននរណាម្នាក់មិនស្គាល់ឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ផា នោះឡើយ ដោយអ្នកស្រីជាអ្នកនិពន្ធ និងជាផលិតករភាពយន្តជើងចាស់ដ៏ល្បីល្បាញមួយរូប តាមរយៈការតាក់តែងនិពន្ធសៀវភៅប្រលោមលោក និងការចងក្រងសាច់រឿងសម្រាប់រឿងដុំ-ភាគ។

តួយ៉ាង ព្រឹកម្សិលមិញនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានប្រកាសចាក់បញ្ចាំងរឿង «ស្នេហា COVER» ព្រមគ្នាជាមួយកម្មវិធីក្រុងពាលីបើកកាមេរ៉ាថតរឿង «កូនប្រសាស្រី» ដែលរឿងភាគថ្មីសន្លាងទាំងពីរនេះសុទ្ធសឹងតែជាស្នាដៃតែងនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា។

ប្រាប់ចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក អ្នកស្រី ពាន់ ភួងបុប្ផា ថា «ស្នេហា COVER» ជារឿងភាគថ្មីសន្លាងដែលពាំនាំរសជាតិថ្មីប្លែកមិនធ្លាប់មានដល់ទស្សនិកជន ចំណែករឿង «កូនប្រសាស្រី» ដែលត្រៀមបើកកាមេរ៉ាចេញថតឆាប់ៗនេះដ្បិតតែប្រើចំណងជើងចាស់ តែសាច់រឿងថ្មីសន្លាងតែម្តង ដែលនឹងឆ្លុះបញ្ចាំងឱ្យទស្សនិកជនឃើញពីតថភាពជីវិតពិតក្នុងសង្គមរាល់ថ្ងៃ រវាងម្តាយក្មេងនិងកូនប្រសាស្រី។ អ្វីដែលថ្មីប្លែកជាងនេះ គឺរឿងភាគថ្មីនេះមាន ៣វគ្គ ដែលពីមួយវគ្គទៅមួយវគ្គ គឺមានសាច់រឿងប្រទាក់ក្រឡាគ្នាពីជីវិតម្តាយក្មេក និងកូនប្រសា ដែលទស្សនិកជនមិនគួរមើលរំលងនោះឡើយ។

អ្នកស្រីចង់ឱ្យទស្សនិកជនទស្សនារឿងភាគទាំង២នេះ ដោយយកចិត្តទុកដាក់បំផុត ដើម្បីបានជ្រាបពីអត្ថន័យបង្កប់ដ៏ជ្រាលជ្រៅក្នុងរឿងនេះ ទុកជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។

រំលឹកដល់អត្ថចរិកតួអង្គក្នុងរឿងភាគថ្មីដែលត្រៀមចាក់បញ្ចាំង អ្នកនិពន្ធជើងចាស់នេះ ស្រាប់តែទម្លាយឱ្យអ្នកសារព៏ត៌មានក្នុងស្រុកដឹងថា ការពិតទៅមុនក្លាយជាអ្នកនិពន្ធល្បីឈ្មោះដូចសព្វថ្ងៃនេះ អ្នកស្រីក៏ធ្លាប់ធ្វើការងារជាអ្នកសារព័ត៌មានផងដែរ។

អ្នកស្រី ពាន់ ភួងបុប្ផា ឱ្យដឹងថា អ្នកស្រីធ្លាប់ជាអ្នកកាសែតបម្រើការនៅអង្គភាពព័ត៌មាន រស្មីកម្ពុជា រយៈពេល៥ឆ្នាំ (១៩៩៣-១៩៩៨) ដែលកាលនោះ អ្នកស្រីសរសេរអត្ថបទប្រភេទ សិល្បៈ វប្បធម៌ កីឡា និងការអប់រំ។ លុះពេលផ្លាស់មកធ្វើការនៅមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អ្នកស្រីងាកមកផលិតរឿងសម្រាប់ការអប់រំវិញម្តង ដូច្នេះអ្នកដែលទៅយកតួមកសម្ភាសន៍ដំបូងគេ គឺអ្នកស្រីនេះហើយ ព្រោះជំនាន់នោះយើងសហការជាមួយថៃ ថៃគេមិនយកអ្នកកាសែតស្រីទេ ទើបលោក ប៉ែន សមិទ្ធិ ប្រាប់ឱ្យអ្នកស្រីធ្វើរឿងនេះទៅ ដោយសារមានទំនាក់ទំនងជាមួយតួស្រាប់ព្រោះជាអ្នកដឹកនាំថតកុន រួចក្រោយមកទើបមានការបោះពុម្ភផ្សាយជាទស្សនាវដ្តីផ្សេងៗ។

អ្នកស្រីជឿជាក់ថា មនុស្សភាគច្រើនពិតជាមិនដឹងថាអ្នកស្រីធ្លាប់ធ្វើជាអ្នកកាសែតឡើយ សូម្បីតែអ្នកសារព័ត៌មានជំនានក្រោយមួយចំនួនក៏មិនដឹងដូចគ្នាដែរ ព្រោះអ្នកស្រីបោះបង់អាជីពនេះរួចងាកមកចាប់យកការតែងនិពន្ធនិងវិស័យភាពយន្តយូរមកហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New