ភឹម ស្រីនោ អំពាវនាវប្រជាជនកម្ពុជាចូលរួមបោះឆ្នោតឱ្យនាងជាប់ Top 5 Pre-arrival

ស្ថាប័ន Miss Grand International កាលពីម្សិលមិញ ទើបតែបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រដល់បេក្ខភាព Miss Grand ណាមួយដែលពួកគេចូលចិត្ត ដោយ  Top 5 ដែលឈ្នះពីការបោះឆ្នោតនោះ នឹងជាប់ជា Top 5 Pre-arrival ហើយទទួលបានឱកាសបរិភោគអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ជាមួយ Mr. Nawat , Miss Teresa និង កញ្ញា Isabella ជា​ម្ចាស់​មកុដ Miss Grand International 2022 ផងដែរ។

គ្រាន់តែទទួលដំណឹងនេះភ្លាម អ្នកគាំទ្ររបស់ ណាណូ និងអ្នកស្នេហាវិស័យ beauty pageant នៅកម្ពុជា នាំគ្នាសម្រុកចូលទៅបោះឆ្នោតឱ្យកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ យ៉ាងព្រោងព្រាតតែម្តង ទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម តាមដែលស្ថាប័នអន្តរជាតិបានកំណត់។

ទន្ទឹមគ្នានោះផងដែរ ភឹម ស្រីនោ ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ការដើរនៅឯប្រទេសថៃ ក៏បានបង្ហោះវីដេអូមួយ ជាការអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមបោះឆ្នោតឱ្យនាង ដើម្បនាងមានឱកាសជាប់ក្នុង 𝗧𝗼𝗽𝟱 𝗣𝗿𝗲-𝗔𝗿𝗿𝗶𝘃𝗮𝗹មុនការប្រកួតអន្តរជាតិចូលមកដល់។

ភ្ជាប់ជាមួយវីដេអូខាងលើនោះ ស្រីនោ ក៏បានរៀបរាប់ឡើងថា «ជម្រាបសួរប្រជាជនកម្ពុជា! នាងខ្ញុំ ភឹម ស្រីនោ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ នាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបន្តជួយគាំទ្ររូបនាងខ្ញុំតាមរយៈការបោះឆ្នោត Top 5 pre-arrival ក្នុងកម្មវិធី Miss Grand International 2023 ហើយនាងខ្ញុំសូមសន្យាថានឹងប្រឹងប្រែងបន្តទៀតឲ្យអស់ពីសមត្ថភាពដើម្បីជាតិខ្មែរ។ ទន្ទឹមនឹងនេះ នាងខ្ញុំក៏សូមអរគុណចំពោះទឹកចិត្ត និងការស្រលាញ់របស់អ្នកទាំងអស់គ្នា នាងខ្ញុំពិតជាទទួលបានអារម្មណ៍កក់ក្តៅខ្លាំងណាស់!»

សូមជម្រាបផងដែរថា សមរភូមិ​ក្តៅគគុកនៃការប្រកួតដណ្តើមមកុដ Miss Grand International 2023 នឹងចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ​នេះ លើទឹកដី​វៀតណាម។ ឆ្នាំនេះផងដែរ មិត្តរួមបន្ទប់របស់បេក្ខភាពតំណាងជាតិកម្ពុជា គឺកញ្ញា សូហ្វៀ ម៉ារៀ (Sophia Maria Osako) ជា Miss Grand សាធារណៈរដ្ឋឆេក។ 

ស្រីនោ និង សូហ្វៀ ពិតជាសប្បាយចិត្ត ពេលដឹងថា អ្នកទាំងពីរជាមិត្តរួមបន្ទប់ជាមួយគ្នា ហើយត្រៀមនឹងបន្តដំណើរតស៊ូប្រកួតជាមួយគ្នារយៈពេលជិតមួយខែលើទឹកដី​វៀតណាមនាខែតុលាខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ