កាលពីប៉ុន្មានម៉ោងមុននេះ ពិធីការិនី ហេង កែវនីតា និង Pey Pey Dy បានបាត់បង់លោកយាយជាទីស្រលាញ់ ដោយបន្សល់ទុកត្រឹមអនុស្សាវរីយ៍ ការចងចាំល្អៗអ្នកទាំងពីរ និងលោកយាយតែប៉ុណ្ណោះ។

ជាការបាត់បង់ដ៏ធំនៅក្នុងក្រុមគ្រួសាររបស់តារាកំប្លែង Pey Pey Dy និងពិធីការិនីរូបស្រស់ ហេង កែវនីតា ខណៈអ្នកទាំងពីរជាបងប្អូនជីដូនមួយនិងគ្នា។ នាប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសបុកអ្នកទាំងពីរបានបង្ហោះរូបភាពនៃការបាត់បង់ម៉ាក់យាយព្រមទាំងពោលពាក្យទាំងអាល័យទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន ខណៈដែលលោកបានលាចាកទៅកាន់ទីឋានដ៏ស្ងប់សុខគ្មានថ្ងៃវិលត្រឡប់។ ស្របជាមួយគ្នានេះដែរ Pey Pey Dy បានបង្ហាញអារម្មណ៍យ៉ាងច្រើនរបស់ខ្លួនទៅកាន់ម៉ាក់យាយបើទោះបីដឹងថាយាយលែងនៅហើយ គាត់ក៏មិនអាចស្ដាប់ និងមើលឃើញក៏ដោយ។
តាមរយៈការរៀបរាប់ Pey Pey Dy បង្ហាញបានថា លោកយាយរបស់លោកជាមនុស្សម្នាក់ដែលមើលថែរូបលោកបានយ៉ាងល្អតាំងពីក្មេង ថែមទាំងជាបុគ្គលម្នាក់ដែលតែងចង់ឃើញចៅបានល្អ និងតាមជួយចៅរហូតមករហូត ពេលដែលយាយបានឃើញចៅប្រុសអភិវឌ្ឍខ្លួនបានល្អមានមុខមាត់នៅក្នុងសង្គមគាត់សប្បាយចិត្ត និងតែងត្រេកអរជាមួយចៅ។ ដោយឡែកពិធីការិនី ហេង កែវនីតា ក៏បានបង្ហាញពីការអាឡោះអាល័យចំពោះការបាត់បង់លោកយាយជាទីស្រលាញ់តាមរយៈរូបភាពជាមួយគ្នាយ៉ាងគួរឱ្យស្រណោះផងដែរ។




យ៉ាងណាមិញ ក៏មានតារាប្រុសស្រី អ្នកផលិតមាតិការល្បីៗ អ្នកសិល្បៈជាច្រើន ក៏ដូចជាមហាជនបានចូលរួមរំលែកទុកដ៏ក្រៀមក្រំមួយនេះចំពោះ Pey Pey Dy និង អ្នកនាង ហេង កែវនីតា ចំពោះការបាត់បង់មនុស្សទីស្រលាញ់រហូតដោយគ្មានថ្ងៃវិលត្រឡប់៕























Account
Security
Favourite Content