កំពូលតារាចម្រៀងរ៉េបខ្មែរ-វៀតណាម វណ្ណដា និង Suboi ធ្វើឲ្យរង្គើឆាកកម្មវិធី Rap Việt’s Season 3

កំពូលតារាចម្រៀងរ៉េបខ្មែរ លោក ម៉ាន់ វណ្ណដា ហៅ​ វណ្ណដា កាលពីចុងសប្តាហ៍កន្លងទៅ បានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី Rap Việt’s Season 3 វគ្គ Grand Finale។ ម្ចាស់បទ​ «អីតែមិនអី» មិនត្រឹមអញ្ជើញចូលរួមជាតារាកិត្តិយសប៉ុណ្ណោះទេ លោកថែមទាំងមានការសម្តែងដ៏អស្ចារ្យជាមួយកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសវៀតណាម Suboi ថែមទៀតផង។ 

កំពូលតារាចម្រៀងរ៉េបខ្មែរ-វៀតណាម បានយកចម្រៀងនៃជាតិសាសន៍ទាំងពីរមកច្របាច់បញ្ចូលគ្នា ចេញជាចម្រៀងរ៉េបរសជាតិថ្មីប្លែកមិនធ្លាប់មិនពីមុនមក។

ការសម្តែងរបស់ វណ្ណដា និង Suboi បានធ្វើឲ្យរង្គើឆាកប្រកួតវគ្គ Grand Finale នៃកម្មវិធី Rap Việt’s Season 3 រង្គោះរង្គើជាខ្លាំង សូម្បីអ្នកទស្សនាតាមប្រព័ន្ធអនឡាញ ក៏នាំគ្នាសរសើរថា ការសម្តែងរបស់ វណ្ណដា និង Suboi ពិតជាអស្ចារ្យខ្លាំងណាស់ មើលឃើញហើយព្រឺរសម្បុរតែម្តង។ បន្ទាប់ពីចប់ការសម្តែងដ៏អស្ចារ្យនេះ កំលោះអ្នកខេត្តព្រះសីហនុរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកភ្ជាប់ជាមួយ Caption ដ៏មានអត្ថន័យថា៖ 

«Through music, we build bridges. ជាដំបូងខ្ញុំពិតជារំភើបដែលត្រូវបានអញ្ជើញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ឱ្យចូលរួមជា Special Guest ដែលឡើងសម្តែងនៅ Rap Việt’s Season 3 វគ្គ Grand Finale ហើយបានឡើងសម្តែងរួមជាមួយកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសវៀតណាម my homie Suboi ។

Thank you so much Warner Music Vietnam and the Rap Việt crew for the warm welcome and hospitality. To the Rap Việt contestants, I am so proud of y’all and happy to have met you. Y’all are stars already!

To my amazing dance crew, you took us to another level. You guys made me speechless!!!! Lastly, to my Vietnam fans, you guys are the best! I’m so lucky to receive all this love and support. Cảm ơn, Việt Nam! Love y’all. Until next time!»។

ឆ្លៀតឱកាសដ៏ពិសេសនេះ Producer The Rapper ខ្មែររូបនេះ ក៏បានដាស់តឿនដល់ស្មារតី បេក្ខជន-បេក្ខនារី កម្មវិធី The Rapper Cambodia ទាំងអស់គ្នាឲ្យខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភា​ព ព្រោះអ្នកទាំងអស់គ្នាគឺជាអនាគត និងគ្រាប់ពេជ្រតំណាងឱ្យវិស័យហ៊ីបហបរបស់ប្រទេសកម្ពុជាយើង។ វណ្ណដា សង្ឃឹមថា បងប្អូនប្រជាជនកម្ពុជាទាំងអស់នឹងចូលរួមគាំទ្រ ហើយធ្វើឲ្យ The Rapper Cambodia ក្លាយជារដូវកាលដំបូងដែលធ្វើឲ្យពិភពលោកស្គាល់សមត្ថភាពកូនខ្មែរកាន់តែខ្លាំងឡើង។

ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី The Rapper Cambodia រដូវកាលទី 1 ដែលនឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី ១៧ ខែកញ្ញា នេះ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន វេលាម៉ោង ៩ យប់ ដើម្បីទស្សនាសិល្បករខ្មែរ Hip Hop ជំនាន់ក្រោយ ដែលពួកគាត់នឹងជាបុគ្គលសំខាន់ក្នុងការបង្កើតប្រវត្តិសាស្ត្រតន្រ្តីបន្តទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្