តួប្រុសរឿង “Queen Of Tears” ត្រូវទស្សនិកជនវាយ ក្រោយសម្ដែងតួចិត្ដអាក្រក់សមពេក

“Queen Of Tears” ជារឿងភាគកូរ៉េដែលទទួលបានជោគជ័យយ៉ាងខ្លាំងមួយនៅដើមឆ្នាំ ២០២៤​។ នៅភាគបញ្ចប់រឿងភាគនេះទទួលបាន Rating ខ្ពស់បំផុតក្នុងប្រទេសកូរ៉េ នាដើមឆ្នាំនេះដែលហក់ដល់ជិត ២៥ ភាគរយ។ តួសម្ដែងក្នុងរឿង “Queen Of Tears” សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍​ និងទទួលបានការសរសើរយ៉ាងខ្លាំង។

ជាមួយគ្នាដែរ ក្រៅពីតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon ជាតួឯកដែលមានភាពលេចធ្លោខ្លាំង តារាប្រុស Park SungHoon ក៏ត្រូវមហាជនជាច្រើនលើកឡើងថា ជាតារាប្រុសដែលមានទេពកោសល្យខ្លាំងមិនធម្មតាម្នាក់ ដោយលោកសម្ដែងជាតួអង្គចិត្ដអាក្រក់ សមពេករហូត ត្រូវគេបែងចែកមិនច្បាស់ពីតួអង្គលោកសម្ដែង និងជីវិតនៅខាងក្រៅ។

ថ្មីៗ នេះ Park SungHoon បានលើកឡើងថា លោកត្រូវបានទស្សនិកជនដែលជាអ៊ំស្រីចាស់ ៗ វាយខ្នង និងឲ្យលោកឈប់បន្ដរញ៉េរញ៉ៃជាមួយ Hyunwoo និង HaeIn ដែលជាតួអង្គសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ លោកក៏បានបន្ដថា អរគុណចំពោះគ្រប់គ្នាដែលស្រឡាញ់គាំទ្ររឿងភាគ “Queen Of Tears” និងអ្នកដែលស្អប់តួអង្គ EunSang តែសូមអ្នកទាំងអស់គ្នាស្អប់តែ EunSang បានហើយ កុំស្អប់ Park SungHoon។

មែនទែនទៅ តួអង្គ EunSang ត្រូវបានមហាជនជាច្រើនលើកឡើងថា ជាអង្គចិត្ដអាក្រក់ដែលគួរឲ្យស្អប់ និងគួរឲ្យរំខានមួយដែលពួកគេធ្លាប់បានឃើញ ព្រមទាំងមានអារម្មណ៍ខឹងខ្លាំង នៅពេលដែលឃើញមុខរបស់តារាប្រុស Park SungHoon។ ការសម្ដែងដ៏សមឥតខ្ចោះរបស់លោក ក៏ធ្វើឲ្យលោកទទួលបានមតិជេរប្រទេចជាច្រើន លើបណ្ដាញសង្គម IG ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New