អ្នកចូលចិត្តរឿងរន្ធត់ត្រៀម! ផលិតករ ចាន់ណា រ៉ូណាន ប្រកាសត្រៀមផលិតខ្សែភាពយន្តខ្នាតធំថ្មី ៤ រឿង

បន្ទាប់ពីសួរចិត្តខ្លួនឯងច្រើនលើកច្រើនសារួចមក ផលិតករភាពយន្តល្បីល្បាញក្នុងការផលិតភាពយន្តបែបរន្ធត់ព្រឺព្រួចគួរឱ្យខ្លាច លោក ចាន់ណា រ៉ូណាន បានសម្រេចធ្វើតាមបេះដូងខ្លួនឯង ដោយនឹងត្រឡប់មកបន្តការងារក្នុងក្តីស្រមៃលើវិស័យភាពយន្តវិញ។

ទោះបីជាកន្លងមកមានភាពរអាក់រអួលច្រើនលើដំណើរផ្លូវជាផលិតករក៏ពិតមែន តែ រ៉ូណាន មិនបានចាកឆ្ងាយទៅណាឡើយ ដោយលោកនៅក្បែរៗវិស័យនេះជានិច្ច រង់ចាំមើលឱកាសល្អណាមួយក្នុងការត្រឡប់មកផលិតភាពយន្តវិញដូចមុន។

២០២៤ ចាត់ទុកជាឱកាសល្អសម្រាប់ការវិលមកបំពេញការងារក្នុងក្តីស្រមៃ ដោយអ្នកនិពន្ធ និងដឹកនាំរឿងល្បីឈ្មោះ ចាន់ណា រ៉ូណាន បានប្រកាសផលិតខ្សែភាពយន្តឡើងវិញហើយ។ នេះបើតាមការបង្ហោះជាសាធារណៈលើគណនីហ្វេសប៊ុកផ្លូវការ Ronan Channa នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ភ្ជាប់ជាមួយអនុស្សាវរីយ៍ស្នាដៃភាពយន្តចាស់ៗ ផលិតកររឿង «កំណត់ហេតុនាងនាថ» រៀបរាប់ឱ្យដឹងថា «បេះដូងអ្នកសិល្បៈ ទោះអោយប្តូរមុខរបរថ្មី ក៏នៅមិនសុខ សម្រាកមួយរយៈ សួរបេះដូងខ្លួនឯង ចុះឡើងៗក៏ជ្រើសវិលមកផលិតខ្សែភាពយន្តដដែល ត្រៀមផលិតខ្សែភាពយន្តខ្នាតធំថ្មីៗ ចំនួន4រឿង ជូនបងប្អូនទស្សនា»។

ឮការប្រកាសខាងលើនេះភ្លាម សិល្បករ-សិល្បការនី រួមទាំងអ្នកគាំទ្រស្នាដៃភាពយន្តរបស់ ចាន់ណា រ៉ូណាន សម្តែងការត្រេកអរគ្រប់ៗគ្នាពេលដឹងថា លោកត្រៀមផលិតខ្សែភាពយន្តខ្នាតធំថ្មីឡើងវិញ ព្រោះកន្លងមកស្នាដៃផលិតរបស់ រ៉ូណាន ទាក់ទាញចិត្តអ្នកទស្សនាមិនតិចឡើយ ពិសេសប្រភេទរឿងខ្មោចបែបរន្ធត់ព្រឺព្រួចតែម្តង។

គួររំឭកផងដែរថា រយៈពេលជាង ១ ទសវត្សមកនេះ អ្នកនិពន្ធ និងដឹកនាំរឿង លោក ចាន់ណា រ៉ូណាន ផលិតបានស្នាដៃខ្សែភាពយន្តខ្នាតធំជាច្រើន រួមមាន៖​ «រឿង ខ្លាចអី? សើចតើ!» ( ផលិត2012 ), «បេសកកម្មស៊ីម2» ( ផលិត2013 ), «7ថ្ងៃ» (ផលិត2015), «ក្រមុំ31 កំលោះ52» ( ផលិត2016 ), «កំណត់ហេតុនាងនាថ» ( ផលិត2016 ), «សសរកន្លោង» ( ផលិត2017 ), «ឯណាខ្មោច?» ( ផលិត2019 ), «កុំងាកក្រោយ» ( ផលិតឆ្នាំ2019 ), «សំណើច652km» ( ផលិតឆ្នាំ2019 ) និង «ព្រាយកូនភ្លោះ» ( ផលិតឆ្នាំ2023 ) តែនៅមិនទាន់បានចាក់បញ្ចាំងនៅឡើយទេ។

គេសង្ឃឹមថា នឹងបានឃើញស្នាដៃភា​ពយន្តថ្មីបន្តបន្ទាប់របស់ ចាន់ណា រ៉ូណាន នាពេលឆាប់ៗនេះបន្ទាប់ពីលោកប្រកាសត្រៀមផលិតខ្សែភាពយន្តខ្នាតធំថ្មីដល់ទៅ ៤ រឿងឯណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​