ស្របពេលដែលរឿងដ៏រសើបលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធការចូលរួមមហោស្រពភាពយន្តទីក្រុងកានរបស់សិល្បករ និងបុគ្គលល្បីៗជាច្រើន កំពុងជាប្រធានបទក្តៅសម្រាប់ការវែកញែក ទំព័រហ្វេសប៊ុក Touch Bopha-Thyda PNN ដែលគេស្គាល់ថាជារបស់ ទូច បុប្ផា ហៅ ធីតា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ PNN និងជាបុគ្គលម្នាក់ដែលគេចាត់ចូលជាអ្នកជំនាញវិស័យភាពយន្តបានបង្ហោះសារមួយ ភ្ជាប់ជាមួយ Captiop បែបចាក់ដោត បង្ហាញពីជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន ដែលគ្រប់គ្នាពុំសូវបានដឹង ឬអាចដឹងដែលតែពុំសូវបានច្បាស់ ។

មិនតែប៉ុណ្ណោះ អ្នកជំនាញវិស័យភាពយន្តរូបនេះ ក៏បាននិងស្នើរឱ្យផ្តល់គ្រប់គ្នាងាកមកផ្តល់តម្លៃវិជ្ជមានដល់សិល្បករខ្មែរយើង ដែលខិតខំលះបង់ពេលវេលាប្រាក់កាក់ផ្ទាល់ខ្លួន ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ហើយបែរជាមិនទទួលបានគុណសម្បិត្ត បែរជារងការជាន់ពន្លិចទៅវិញ។
ទំព័រហ្វេសប៊ុក Touch Bopha-Thyda PNN បង្ហោះឡើងថា «ជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន មិនចាំបាច់តម្រូវតែតារា រឺ ផលិតករដែលមានភាពយន្តយកទៅប្រកួតប្រជែងនោះទេតែអាចចូលរួមបាន អោយតែអ្នកពាក់ព័ន្ធនឹងវិស័យនេះ រួមទាំងអ្នកមាន Credit, គឺអាចចូលរួមតាមរយៈInvitation, រឺការបង់ថ្លៃ register តែការស្នាក់នៅនិងហូបចុកគឺត្រូវចំណាយផ្ទាល់ខ្លួន ហើយមានប្រទេសជិតខាងយើងក៏បានចំណាយថវិកាទៅចូលរួមដូចគ្នា ដើម្បីអោយគេមានឈ្មោះនៅក្នុងតារាងកម្មវិធី ។ ជ្រុងមួយទៀតដែលថា មហោស្រពនេះមិនមែនជា Fashion Show, ទោះមិនមែនជា Fashion Show, តែអ្នក Design ល្បីៗតែឆ្លៀតឧិកាសនេះយកសំលៀកបំពាក់របស់ពួកគេអោយតារាល្បីៗស្លៀកចូលរួមក្នុងចំណោមកាម៉ារ៉ាពីអ្នកកាសែតពិភពលោករាប់រយនាក់ ដើម្បីជាការធ្វើទីផ្សារគេមួយដែរ។ ដូច្នេះសូមបងប្អូនខ្មែរទាំងអស់ អោយតម្លៃតារាខ្មែរយើងដោយរូបភាពវិជ្ជមាន និងកោតសរសើរពួកគាត់ដែលខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនទៅចូលរួមកម្មវិធីនេះ និងជាផ្នែកមួយដែលតារាខ្មែរយើងលេចមុខបន្តិចម្តងៗ នៅលើឆាកអន្តរជាតិបែបនេះ»។

អ្វីដែលអ្នកជំនាញវិស័យភាពយន្តរូបនេះលើកឡើងខាងលើ មានទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ដោយផ្អែកលើការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ ទោះកើតមានរឿងដ៏រសើបលើបណ្តាញសង្គមហ្វេសប៊ុកក៏ពិតមែន តែសិល្បករ និងបុគ្គលមានឥទ្ធិពលរបស់កម្ពុជានៅតែបញ្ចេញពន្លឺចែងចាំងលើកម្រាលព្រំក្រហម ស្របពេលដែលមតិរិះគន់នៅតែបន្តកើតមានជាហូរហែរមិនទាន់ចប់នៅឡើយ៕




























Account
Security
Favourite Content