ទិដ្ឋភាពសោកសៅ.. សមាជិក One Direction ជុំគ្នាជូនដំណើរ Liam Payne លើកចុងក្រោយក្នុងពិធីបុណ្យសព

អតីតសមាជិក One Direction ទាំង ៤ បានមកជុំគ្នាជាថ្មីដើម្បីចូលរួមបុណ្យសពមិត្តរួមក្រុម Liam Payne ដែលរៀបចំឡើងកាលពីថ្ងៃពុធ។

ក្នុងទិដ្ឋភាពពោរពេញដោយភាពសោកសៅ ពិធីបុណ្យសពរបស់សមាជិក One Direction, Liam Payne ទើបតែត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅព្រះវិហារឯកជនក្នុងតំបន់ Buckinghamshire ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស រយៈពេលជាងមួយខែបន្ទាប់ពីតារារូបនេះបានស្លាប់ក្នុងវ័យ ៣១ឆ្នាំ។

ក្នុងចំណោមអ្នកចូលរួមកាន់ទុក្ខ គឺមានអតីតសមាជិកក្រុមចម្រៀង One Direction ទាំង ៤នាក់រួមមាន Harry Styles Zayn Malik, Niall Horan និង Louis Tomlinson, ផលិតករ Simon Cowell ពិធីករ James Corden ព្រមទាំងក្រុមគ្រួសារ មិត្តភ័ក្តិ និងមិត្តរួមអាជីពជាច្រើនទៀតរ។ មឈូស​របស់​តារា​ចម្រៀង​រូប​នេះ​បាន​មក​ដល់​ព្រះវិហារ​ក្នុង​រទេះ​ពណ៌ស​ជាមួយ​សេះ​ស​ពីរ​ក្បាល ហើយ​បាន​លម្អ​ដោយ​កម្រង​ផ្កាជាមួយ​ពាក្យ​ថា “កូនប្រុស” និង “លោកប៉ា”។

តារាចម្រៀង Liam Payne ត្រូវ​បាន​គេប្រទះឃើញ​​ស្លាប់កាលពីថ្ងៃទី១៦ ខែតុលា ​បន្ទាប់​ពី​​បាន​ធ្លាក់​ពី​យ៉រ​សណ្ឋាគារ​ ​ក្នុង​ទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន បង្ក​ឱ្យ​មានការចូលរួមកាន់ទុក្ខ​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក។

គួររំឭកថា Liam Payne និងអតីតមិត្តរួមក្រុមបានទទួលភាពល្បីល្បាញទូទាំងពិភពលោកក្នុងទសវត្សរ៍ឆ្នាំ ២០១០ បន្ទាប់ពីបានចូលប្រឡងក្នុងកម្មវិធី X Factor របស់ចក្រភពអង់គ្លេស ហើយផលិតករកម្មវិធី Simon Cowell ក៏បានបង្រួមបង្រួមពួកគេបង្កើតជាក្រុម One Direction នេះឡើង។ ក្នុងដំណើររួមគ្នារយៈពេល ៦ ឆ្នាំ ពួកគេបានចេញអាល់ប៊ុមចម្រៀងចំនួន ៥ ដែលសុទ្ធសឹងទទួលបានការគាំទ្រលំដាប់សាកល ដោយគិតត្រឹមឆ្នាំ ២០២០ One Direction អាចលក់អាល់ប៊ុមសរុបចំនួន ៧០ លានច្បាប់នៅទូទាំងពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *