មានវីដេអូក្រៅឆាកជាច្រើនពីសកម្មភាពថតជុំគ្នារបស់បងប្អូនស្រីក្នុងត្រកូល Miss Universe Cambodia ៣ជំនាន់ រួមមាន៖ រឿន ណាត Miss Universe Cambodia 2018, រ៉េត សារីតា Miss Universe Cambodia 2020 និង ចន សុទីម៉ា Miss Universe Cambodia 2023 ដែលអ្នកទាំង ៣ បានមកជួបជុំគ្នាថតវីដេអូសម្រាប់ស្ថាប័គ្រប់គ្រងថ្មីរបស់ Miss Universe Cambodia 2024 ត្រូវបានគេចែកចាយព្រាតលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅនេះ។


គេនៅពុំទាន់ដឹងថា តើការជួបជុំថតរូបរបស់បងប្អូនស្រី ៣ ជំនាន់នៃបវរកញ្ញាចក្កវាឡកម្ពុជាត្រូវធ្វើឡើងក្នុងបំណងអ្វីឱ្យប្រាកដឡើយ? តែមានការសន្និដ្ឋានថា នេះទំនងអាចជាការថតត្រៀមសម្រាប់ស្វាគមន៍សមាជិកថ្មីរបស់ត្រកូល MUC គឺ Miss Universe Cambodia 2024 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ឈួង យីវឆូយ។








អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញសកម្មភាពវីដេអូក្រៅឆាកផ្សេងៗនៃការដែលត្រូវបង្ហោះចែកចាយពាសពេញបណ្តាញសង្គម ថែមទាំងលើកសរសើរសម្រស់ Miss Universe Cambodia ៣ជំនាន់ ថា ពិតជាស្រស់ស្អាតខ្លាំង ជាពិសេសពេលប៉ះគ្នាក្នុងឈុតរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅបែបនេះទៀត មើលទៅឆ្វាចខ្លាំងតែម្តង។ ទោះមិនដឹងថា project ដែល MUC ៣ជំនាន់កំពុងធ្វើជាអ្វី តែគ្រប់គ្នាទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសាតែម្តង៕























Account
Security
Favourite Content