ត្រឹមពេល ១ សប្តាហ៍ អូលីវ៉ា គង់ ដឹកនាំតារាម៉ូដែលកម្ពុជាចូលរួមព្រឹត្តិការណ៍ធំៗ ២

កេរ្តិ៍ឈ្មោះរបស់ អូលីវ៉ា គង់ កាន់តែរីកសាយភាយឡើងរាល់ថ្ងៃ បន្ទាប់ពីលោកបង្ហាញសក្តានុពលក្នុងការច្នៃប្រឌិដ្ឋឈុតសម្លៀកបំពាក់ថ្មីៗ និងបាននាំយកទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ កាលពីពេលកន្លងទៅ។ 

សម្រាប់ខែធ្នូ ឆ្នាំ ២០២៣ នេះ អ្នកច្នៃម៉ូដមានប្រភពពីខេត្តពោធិ៍សាត់រូបនេះ ហាក់មមាញឹកខ្លាំង ដោយលោកត្រៀមដឹកនាំតារាម៉ូដែលកម្ពុជាជាច្រើនរូប ចូលរួមព្រឹត្តិការណ៍ធំៗ ២ ផ្សេងគ្នា រួមមាន មហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ និងរាត្រីសមោសរ» ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ នៅទីធ្លាព្រះលានជល់ដំរី និងប្រាសាទបាពួន ក្នុងតំបន់រមនីយដ្ឋានអង្គរ ​ខេត្តសៀមរាប និងកម្មវិធី Fashion show លំដាប់អន្តរជាតិ ASIA FASHION RUNWAY COLLECTION នៅ Malaysia International Trade & Exhibition Center ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។

តួយ៉ាង ព្រឹកមិញនេះ អូលីវ៉ា បានប្រកាសបើកបង្ហាញវត្តមានតារាម៉ូដែលកម្ពុជា ២៦ រូប ដែលនឹងទៅចូលរួមដើរបង្ហាញម៉ូដកម្មវិធី Fashion show ដ៏ធំលំដាប់អន្តរជាតិ​ ASIA FASHION RUNWAY COLLECTION ហើយ ដែលក្នុងនោះ មានចាប់តាំងពីតារាម៉ូដែលកុមារ រហូតដល់មុនស្សធំ។ ពិសេសជាងគេគឺ នីគីនីគី ជាតារាចម្រៀងស្រីតែម្នាក់គត់ នៅក្រុមតារាម៉ូដែលដែល អូលីវ៉ា ជ្រើសរើសយកទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិនេះ។

តាមដែលចាំបាន នេះជាកម្មវិធី Fashion show លំដាប់អន្តរជាតិលើកទី ៣ ដែលអ្នកច្នៃម៉ូដ អូលីវ៉ា ដឹកនាំក្រុមតារាម៉ូដែលកម្ពុជា និង Collection សម្លៀកបំពាក់ប្រេនផ្ទាល់ខ្លួនទៅដើរបង្ហាញ បន្ទាប់ពីកម្មវិធី Vietnam International Junior Fashion Week នៅ​សារមន្ទីរ​​ក្រុង​ហាណូយ ប្រទេសវៀតណាម និងកម្មវិធី Milan Fashion Week 2023 នៅប្រទេសអ៊ីតាលី។

គេនៅពុំទាន់ដឹងថា តើអ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះនឹងពាំនាំសម្លៀកបំពាក់ Concept អ្វីទៅដើរបង្ហាញលើឆាក ASIA FASHION RUNWAY COLLECTION នៅឡើយទេ? ខណៈពេលនេះលោកកំពុងញាប់ដៃញាប់ជើងត្រៀមសម្រាប់ការដើរបង្ហាញម៉ូដក្នុងមហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ និងរាត្រីសមោសរ»  នៅថ្ងៃទី១៤ ខាងមុខនេះ។ ចង់ដឹងថា លើកនេះ អូលីវ៉ា គង់ នឹងពាំនាំឈុតសម្លៀកបំពាក់អ្វីថ្មីប្លែកខ្លះទៅបង្ហាញក្នុងព្រឹត្តិការណ៍ធំទាំងពីរនេះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន