កំពូលអ្នកច្នៃម៉ូតនៅកម្ពុជា អូលីវ៉ា គង់ ត្រូវបានត្រូវបានអញ្ជើញឱ្យចូលរួមដើរបើក Show ក្នុងកម្មវិធី China Star Model National 2024 នៅប្រទេសចិន នាខែកក្កដាខាងមុខនេះ។

នាថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៤ មានកម្មវិធី China Star Model National 2024 នៅទីក្រុង ឆាងសា ខេត្ត Hunan សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលអ្នកច្នៃម៉ូតកម្ពុជា អូលីវ៉ា គង់ និងកូនសិស្សរបស់លោក ដើម្បីដើរក្នុងកម្មវិធីផ្ទាល់តែម្ដង។ បង្ហាញវត្តមាននៅលើទឹកដីចិនខាងមុខនេះ អូលីវ៉ា បានត្រៀមឈុតពិសេស ២ ដែលជាឈុតដកស្រង់ចេញពីវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងការដើរបង្ហាញនៅលើឆាកអន្តរជាតិដ៏អស្ចារ្យមួយនេះ។ គួរឱ្យដឹងដែរថា ឈុតដែលត្រៀមនឹងបង្ហាញនៅក្នុងកម្មវិធីដ៏សម្បើមមួយនេះដែរគឺជា Collection KALKIN របស់លោកផ្ទាល់តែម្ដង។


យ៉ាងណាមិញ ទៅលើកនេះលោកមិនមែនទៅតែម្នាក់ឯងនោះទេ ព្រោះនៅមានតារាម៉ូដែលតូច ហេង សុរៈផុស្សតី ដែលនឹងមានវត្តមានដើរ Show នៅក្នុងកម្មវិធីជាមួយលោកផងដែរ៕
























Account
Security
Favourite Content