ឪពុកម្ដាយចេះលាក់បាំងរឿង ៣ យ៉ាងនេះ ទើបកូនៗធំឡើងរឹងមាំ និងដើរតាមគន្លងធម៌

អ្នកជាឪពុកម្ដាយបើចេះលាក់រឿង ៣យ៉ាងនេះ កូនៗនឹងអាចអភិវឌ្ឍខ្លួនឯង ដោយមិនពឹងឪពុកម្តាយ ព្រោះបើ​កាលណា​ឪពុក​ម្តាយ​បង្ហាញ​កូន​ពី​រឿង​ទាំង​បី​នេះ​កាន់តែច្រើន នោះ​ពួកគេ​កាន់តែ​ពឹងផ្អែកឪពុកម្ដាយខ្លាំង​ឡើងៗ ធ្វើឱ្យ​ពួកគេ​ពិបាកក្លាយជាមនុស្សរឹងមាំក្នុងសង្គម​។

លាក់អារម្មណ៍ចង់ឱ្យកូនស្រណុក

ឪពុកម្ដាយភាគច្រើនស្រឡាញ់កូនខ្លាំងណាស់ សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីកូន ព្រោះមិនចង់ឱ្យកូនរងទុក្ខ។ ប៉ុន្តែ​ ការទម្រើសកូនខ្លាំងពេកគឺបង្ក​គ្រោះថ្នាក់​ដល់​ពួកគេទៅវិញទេ ​ព្រោះ​ពេល​ឪពុក​ម្តាយ​ធ្វើការងារទាំងអស់ជំនួសហើយ ​កូនៗនឹងក្លាយជា​ខ្ជិល​។ ដូច្នេះហើយ ឪពុកម្តាយគួរតែបង្រៀនការងារដល់កូនៗបន្តិចម្តងៗតាំងពីតូច កូនតូចត្រូវផ្តល់ការងារតូច កូនធំផ្តល់ការងារធំ។ អនុវត្តទម្លាប់នេះតាំងពីតូច ដើម្បីឲ្យកូនស៊ាំនឹងការងារ និងយល់ពីទុក្ខធុរៈអ្នកដទៃ។

មាតាបិតាទាំងឡាយក៏គួរជៀសវាងការធ្វើកិច្ចការសាលាឱ្យកូន ដោយខ្លាចកូនបានពិន្ទុទាបដែរ។ ត្រូវបង្រៀនឱ្យគេពឹងផ្អែកខ្លួនឯង និងរៀនដោះស្រាយបញ្ហាដោយខ្លួនឯង។ ជៀសវាងធ្វើការងាររបស់កូន ហើយគិតថានេះជាការស្រលាញ់កូន ព្រោះបើឪពុកម្តាយកាន់តែជួយ កូននឹងកាន់តែវេទនាពេលអនាគត។

លាក់លុយសន្សំ

បើទោះជាឪពុកម្តាយមានលុយច្រើនក៏ដោយ ក៏មិនគួរឲ្យកូនដឹងថាខ្លួនមានលុយច្រើនប៉ុណ្ណានោះទេ ព្រោះវានឹងបង្កើតជំនឿថាពួកគេអាចពឹងពាក់អ្នកជានិច្ច។ លុយពិតជាសំខាន់ណាស់ក្នុងជីវិត។ កូនដែលមិនដឹងខ្លួននឹងពឹងលើឪពុកម្តាយដែលមានលុយដោយមិនព្យាយាម ឬពេលមានរឿងកើតឡើង ពួកគេនឹងគិតពីការប្រើប្រាស់លុយរបស់ឪពុកម្តាយ។ ចុងបញ្ចប់នៃជីវិតគឺជាពេលវេលាដែលកាន់តែសំខាន់ក្នុងការសន្សំលុយដើម្បីមើលថែខ្លួន ដូច្នេះឪពុកម្តាយមិនគួរឱ្យលុយកូនយ៉ាងប្រមាថនោះទេ។

ឪពុកម្តាយគួរតែឈប់បង្ហាញចំនួនលុយដែលខ្លួនមានចំពោះកូន ជាពិសេសប្រាក់សម្រាប់ពេលចូលនិវត្តន៍ ព្រោះ​បើ​អ្នក​បង្ហាញ​វា​ចេញមក កូនៗ​របស់​អ្នក​​នឹង​សុំ​ទិញ​របស់​នេះ ឬ​របស់​នោះ។ ប៉ុន្តែប្រសិនបើពួកគេដឹងថា ឪពុកម្តាយរបស់ពួកគេមិនមានអ្វីនោះទេ ពួកគេនឹងខិតខំធ្វើការ និងស្វែងរកវិធីរកលុយឱ្យបាន។ ឪពុកម្តាយអាចចិញ្ចឹមកូនបាន ប៉ុន្តែកុំបណ្ដុះគំនិតក្នុងខួរក្បាលកូនថា “ខ្ញុំមានលុយពីឪពុកម្តាយរួចហើយ ដូច្នេះខ្ញុំមិនចាំបាច់ធ្វើការទេ”។

លាក់ការខកចិត្តចំពោះកូន

មនុស្សគ្រប់រូបមានកំហុស ចំណុចខ្លាំង និងចំណុចខ្សោយ។ ឪពុកម្តាយគ្រប់រូបមានការរំពឹងទុកខ្ពស់ចំពោះកូនៗរបស់ពួកគេ ប៉ុន្តែសូមកុំបង្ហាញការខកចិត្តដែលអាចនឹងកាន់តែបំបាក់ទឹកចិត្តកូន។ ទឹកមុខខកចិត្ត និងការស្ដីបន្ទោសរបស់ឪពុកម្តាយគឺជាសម្ពាធយ៉ាងខ្លាំងលើកូនៗ។ ក្នុងនាមជាឪពុកម្ដាយ អ្នកត្រូវស្គាល់ឱ្យច្បាស់នូវសមត្ថភាពកូន ដើម្បីកំណត់ការរំពឹងទុកនៅកន្លែងត្រឹមត្រូវ ក្នុងកម្រិតត្រឹមត្រូវ និងជាមួយគោលដៅត្រឹមត្រូវ។

ឪពុកម្តាយឆ្លាតនឹងដឹងពីរបៀបលាក់ការខកចិត្តរបស់ពួកគេ ហើយហ៊ានទទួលស្គាល់ថាមិនមែនកូនទាំងអស់សុទ្ធតែពូកែទេ។ ត្រូវរង់ចាំផ្តល់កម្លាំងចិត្តឱ្យកូនមើលឃើញនិងចេះប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនឯង ជៀសវាងជំរុញឱ្យពួកគេធ្វើអ្វីៗដើម្បីតែសម្រេចបំណងប្រាថ្នារបស់អ្នក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *