អូលីវ៉ា គង់ ស្រាយចម្ងល់របស់មហាជនចំពោះការបង្ហាញវត្តមានរបស់ កុយ អេនណា នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តកាន លើកទី៧៩ ដែលទើបតែបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ។

ដូចដែលមហាជនបានជ្រាប កុយ អេនណា ជាបវរកញ្ញាកម្ពុជាមួយរូបគត់ដែលបានបង្ហាញវត្តមានដើរលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍លំដាប់អន្តរជាតិ កាន ក្នុងឆ្នាំនេះ។ ជាមួយគ្នា មហាជនមួយចំនួនបានជជែកវែកញែកលើបណ្ដាញសង្គម និងមានការចោទជាសំណួរថាតើ អេនណា ទទួលបានការអញ្ជើញដោយផ្ទាល់ពីអ្នករៀបចំមហោស្រព កាន ឬក៏នាងទិញសំបុត្រចូលដោយខ្លួនឯង?
ឆ្លើយតបជាមួយសំណួររបស់មហាជនទាក់ទិនការចូលរួមរបស់ កុយ អេនណា នៅក្នុងកាន បានធ្វើឱ្យអ្នកច្នៃម៉ូត អូលីវ៉ា គង់ ចេញវីដេអូបកស្រាយ និងរៀបរាប់អំពីដំណើរដើមទងនៃរឿងមួយនេះ។ ជាដំបូង អូលីវ៉ា បានធ្វើការបញ្ជាក់ចំពោះការចូលរួមរបស់ កុយ អេនណា នៅក្នុងមហោស្រពភាពយន្តកាន ២០២៦ គឺទទួលបានការអញ្ជើញជាផ្លូវការពីសំណាក់អគ្គនាយិកាគ្រឿងអលង្ការលំដាប់ជួរមុខ CBVH ដើម្បីតំណាងឱ្យឈុតគ្រឿងអលង្ការ CBVH ដែលដកស្រង់អំពីផ្ការំដួល។ ម្យ៉ាងទៀត ការចូលរួមបង្ហាញវត្តមានរបស់ អេនណា ទទួលបានការរៀបចំពី Agency អន្តរជាតិមួយដែលមានឈ្មោះថា Agency B20 ដើម្បីឱ្យសក្ដិសមក្នុងការតំណាងឱ្យមុខមាត់កម្ពុជានាលើកនេះ។



ជារួមការបង្ហាញវត្តមានរបស់ កុយ អេនណា ក្នុងមហោស្រពភាពយន្តកាន លើកទី៧៩ នៅប្រទេសបារាំង ថែមទាំងត្រូវបានទទួលស្គាល់ និងសាទរពីមហាជននៅក្នុងស្រុក ដើម្បីបង្ហាញប្រាប់អន្តរជាតិនូវអ្វីដែលជារបស់ខ្មែរយ៉ាងពិតប្រាកដ មិនថាជាម៉ូតសម្លៀកបំពាក់ឬក៏ជាគ្រឿងអលង្ការនោះទេ៕
ទស្សនាវីដេអូទី១៖ https://www.facebook.com/share/v/1DrvU55A7i/
ទស្សនាវីដេអីទី២៖ https://www.facebook.com/share/v/1B7GhoV8Z9/
រូបភាព ៖ koy anna & oliva Kong


























Account
Security
Favourite Content