ស្អែកនេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងអមដំណើររដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្នុងបេសកកម្មទៅកាន់ប្រទេសបារាំង

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធាន​សមាគម​សិល្បករ​ខ្មែរ នឹង​អម​ដំណើរ​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​បេសសកម្ម​ទៅ​កាន់​ប្រទេស​បារាំង ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។

ក្នុងដំណើរបេសកកម្ម ទៅកាន់ប្រទេសបារាំងរយៈពេល៧ថ្ងៃ ដោយ​គិត​ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៥ គឺ​ដើម្បី​ដឹកនាំ​ប្រតិភូ និង​សិល្បករ​កម្ពុជា ២២រូប ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ក្នុង​កម្មវិធី «Le Ballet royal du Cambodge» នៅ​ទីក្រុង​ប៉ារីស ខេត្ត Bordeaux និង​ខេត្ត Metz បន្ទាប់ពី​របាំ​ព្រះរាជទ្រព្យ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​មួយ​នេះ ត្រូវ​អាក់ខាន​សម្ដែង​នៅ​ប្រទេស​បារាំង​ជាច្រើន​ឆ្នាំ ក្រោយ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី។

ក្នុង​បេសកកម្ម​ដ៏​មាន​សារៈ​សំខាន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​នាំ​យក​វប្បធម៌​កម្ពុជា ទៅ​សម្ដែង​បង្ហាញ និង​ផ្សព្វផ្សាយ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ដើម្បី​ជា​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគមន៍​អន្តរជាតិ និង​កម្ពុជា​ក្នុង​ន័យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​មក​កម្ពុជា តាម​រយៈ​ស្បាន​សិល្បៈ​វប្បធម៌។

ក្រោម​ការ​ដឹកនាំ​សមាគមសិល្បករ​ខ្មែរ​ជិត ១ ឆ្នាំ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង​​ឲ្យ​សិល្បករ​ខ្មែរ​មាន​ភាព​រីក​ចម្រើន និង​មាន​សាមគ្គីភាព​គ្នា​បាន​យ៉ាង​ល្អ។ ក្នុង​នោះ​ក៏ជួយ​រក​ការងារ និង​លើក​តម្កើងស្នាដៃ អាជីព និងជំរុញ​ការ​ផ្សព្វផ្សាយ​សិល្បៈ វប្បធម៌​ខ្មែរ កាន់តែ​ល្បីល្បាញ​សុះសាយ​ ព្រម​ទាំង​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ​ទៅ​កាន់​ឆាក​អន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *