វណ្ណដា ត្រៀមចេញបទថ្មីជាមួយ Rapper ថៃម្នាក់ម្ចាស់បទ «Thararat» ក្រោយបង្ហោះរូបរួមគ្នា

ពិតជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចិត្ត​ឡើយ វណ្ណដា បាន​​​ទម្លាក់​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយ Rapper ដ៏​ល្បី​របស់​ថៃ YoungOhm ដែល​គេ​សង្ស័យ​ថា​អ្នក​ទាំង ២ នឹង​ចេញ​រួម​គ្នា។ ទាំង វណ្ណដា និង YoungOhm សុទ្ធសឹងតែជា​តារា​រ៉េប​កំពុង​ពេញនិយម​ខ្លាំង​ពី​សំណាក់​ហ្វេន​ក្នុង និង​ក្រៅ​ស្រុក។

វណ្ណដា ទើប​ទម្លាក់​បទ​ចម្រៀង​រួម​គ្នា​ជាមួយ Rapper ៤ ប្រទេស​ផ្សេង​គ្នា កាលពី​ថ្ងៃ ២៨ ខែ​កុម្ភៈ កន្លង​ទៅ ដែលតារា​ទាំង ៤ រូបនោះ សុទ្ធសឹង​តែ​ល្បីល្បាញ​ខ្លាំង​ក្នុង​តំបន់​អាស៊ី ធ្វើឲ្យ​ Rapper វ័យ ២៨ ឆ្នាំរបស់​កម្ពុជា​ទទួល​បាន​ការ​កោតស្ញប់ស្ញែង​ពី​មហាជន​ខ្មែរ ព្រោះ​មាន​សមត្ថភាព​​អាច​ឈរ​រួម​គ្នាជាមួយ​តារា​ប្រុស​ស្រី​នៅ​ប្រទេស​ធំ​ៗ​​បែបនោះ។ ពេលនេះ​ម្ចាស់​បទ «U KNOW U KNOW» បាន​បន្ត collaboration ជាមួយ​តារា​នៅ​ប្រទេស​ក្បែរ​ខាង​ម្ដង​ទៀត​ហើយ ក្រោយ​ខកខាន​ចេញ​បទ​ចម្រៀង​ជាមួយ​តារា​ចម្រៀង​ថៃ​មួយ​រយៈ។

YoungOhm គឺជា​តារា​ដែល វណ្ណដា នឹង​ចេញ​បទ​ថ្មី «SmokeUp» ​រួម​គ្នា។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​ និង Hashtag ឈ្មោះ​អ្នក​ទាំង ២ ព្រមទាំងពាក្យ SmokeUp ដែលអ្នក​គាំទ្រជឿជាក់​ថាជាចំណងជើង។ ស្របពេល​កាលពី​ខែ​កុម្ភៈ កន្លង​ទៅ ពេល វណ្ណដា ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ហើយ​អ្នក​គាំទ្រ​បាន​ដាក់​ការ​សង្ស័យ​រួច​មក​ហើយ​ថា​តារា​រ៉េប​រូប​នេះ អាច​នឹង​​មាន​សហការ​ជាមួយ​តារា​រូប​ណា​ម្នាក់​ហើយ។

តារា​រ៉េប​ថៃ YoungOhm ឬ​ឈ្មោះ​ពិត Ratthaphong Phooris មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​ស្រទាប់​អ្នកគាំទ្រ​វិស័យ Hip-Hop នៅ​ប្រទេស​ថៃ។ YoungOhm មាន​បទ​ល្បី​ៗ​ខ្លាំង​ៗ​ដូចជា «KIMINOTO» ដែល​ច្រៀង​ជាមួយ Sprite និង​បទ «Thararat», «THATTHONG SOUND»។

កន្លង​មក​កំពូល​តារា​រ៉េប​ប្រចាំ​ស្រុក​ខ្មែរ​រូប​នេះ ធ្លាប់​សហការ​ជាមួយ F.HERO 1MILL & SPRITE – ក្នុង​បទ « RUN THE TOWN» ព្រមជាមួយ​តារា​រ៉េប OG BOBB បាន​សហការ​គ្នា ២ បទ រួម​មាន « BONG» « YOUNG MAN»៕

រូបភាព៖ Vann Da – វណ្ណដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *