នី រតនា ម្ចាស់បទ «កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា» បង្ហាញរូបថតជុំគ្រួសារជាមួយវត្តមានកូនភ្លោះទាំង២ ធ្វើឱ្យហ្វេនៗលួចច្រណែន ថែមទាំងពោលសរសើរព្រោងព្រាត។

កម្រងរូបថតអនុស្សាវរីយ៍ជុំគ្រួសារដ៏សែនកក់ក្ដៅរបស់តារាចម្រៀង នី រតនា ត្រូវបានចែកចាយពេញបណ្ដាញសង្គម បន្ទាប់ពីលោកបានបង្ហោះនៅក្នុងអាខោនហ្វេសបុកកាលពីថ្ងៃម្សិលមិញ។ នេះជារូបថតជុំគ្រួសារដំបូងសម្រាប់វត្តមានកូនភ្លោះទាំងពីររបស់លោកគឺ អ៊ែល និង អ៊ែន ជាមួយកូនស្រីច្បងដ៏គួរឱ្យស្រលាញ់គឺ នីវណ្ណ មែលឡានី រួមទាំងភរិយាដ៏ស្រស់ស្អាត និងម្ចាស់បទ “តើបងមានថ្ងៃនោះទេ” ធ្វើឱ្យហ្វេនៗក៏ដូចជាមហាជនលាន់មាត់សរសើរក្រុមគ្រួសាររបស់លោកគ្រប់ៗគ្នា។





បន្ថែមពីលើនេះ នី រតនា ផ្ទាល់ក៏បានបង្ហាញអារម្មណ៍របស់លោកចំពោះគ្រួសារដ៏កក់ក្ដៅមួយនេះថា «មិនថាមានទ្រព្យសម្បត្តិហូរហៀរច្រើនប៉ុណ្ណា ក៏មិនស្មើមានគ្រួសារមួយដ៏កក់ក្ដៅដែរ»។ គួរបញ្ជាក់ដែរថាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះតែងបង្ហាញភាពផ្អែមល្ហែមជារឿយៗនៅក្នុងគ្រួសារ ជាមួយភរិយាជាទីស្រលាញ់ និងកូនៗសំណព្វចិត្តរបស់លោក៕























Account
Security
Favourite Content