ព្រះ​នាង ​ជេន​ណា ​ក្លាយ​ជា​ទូត​សុឆន្ទៈ​ប្រ៊េន​សម្លៀកបំពាក់​ពេញ​និយម​មួយ

កាលពី​រាត្រី​ថ្ងៃ​ទី​ ៣ ​ខែ​កុម្ភៈ​ កន្លងទៅ ព្រះ​នាង ​នរោត្តម ជេន​ណា បានយាងអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីពិសេសមួយដែលប្រព្រឹត្តិឡើងនៅផ្សារទំនើបជីបម៉ុងមេហ្កាម៉ល 271 ​ហើយ​ក្នុង​កម្មវិធី​ក៏បាន​ប្រកាស​ជា​ផ្លូវ​ការ​​ថាសែរាជវង្ស​អង្គ​នោះ​ក្លាយ​ជា​ទូត​សុ​ឆន្ទៈ​​តំណាង​ឱ្យ​​ប្រ៊េន​សម្លៀកបំពាក់​​បែប​យុវវ័យ​ដ៏​ពេញ​និយម​​មួយ​នៅ​កម្ពុជា។

​​

Ten11​ ជា​ប្រ៊េន​សម្លៀកបំពាក់​​បែប​​យុវវ័យ ​​និង​កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់​វ័យ​ដែល​ចូល​ចិត្ត​ភាព​ទាន់​សម័យ​​និង​ទំនើប​។​ ​ថ្មី​ៗ​នេះ​ ប្រ៊េន​ដែល​កំពុង​ឆក់​បេះ​ដូង​យុវវ័យ​គ្រប់​ស្រទាប់​មួយ​នេះ​ត្រូវ​បាន​​អញ្ជើញ​ព្រះ​នាង ​នរោត្តម​ ជេន​ណា​ ចូលរួម និង​​​ប្រកាស​​​​​បើក​បង្ហាញ​ជា​ផ្លូវ​ការ​​ថា ​ព្រះ​នាង​​ក្លាយ​ជា​​ទូត​សុ​ឆន្ទៈ​តំណាង​​ឱ្យ​ប្រ៊េន​​ Ten11​ ចាប់​ពី​ពេល​នេះ​ត​ទៅ​។​​​

ក្រោយ​ពី​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​របស់​​ប្រ៊េន​សម្លៀកបំពាក់​ពេញ​និយម​​មួយនេះ​ ព្រះ​នាង​ ជេន​ណា​ បាន​បង្ហើប​ប្រាប់​ថា ​Ten11​ជា​ប្រ៊េន​ដែល​ព្រះ​នាង​ចូល​ចិត្ត​ជា​យូរ​ណាស់​មក​ហើយ​។ ព្រះ​នាង​មាន​បន្ទូល​ទៀត​ថា ​”ខ្ញុំ​ចូល​ចិត្ត​នូវ​ម៉ូត​សំលៀកបំពាក់​របស់ Ten11 ​ដែល​មាន​គ្រប់​ស្ដាយ​មិន​ថា​​បែប​សាមញ្ញ​ ឬ​បែប​ហ្វេស​សិន ​ថែម​ទាំង​មាន​គុណភាព​ល្អ​ទៀត​ផង​”។​​ យ៉ាងណាមិញ​ នាងពេលខាងមុខព្រះ​នាង​​នឹង​មាន​សកម្មភាព​ជា​ច្រើន​ជា​មួយ​ប្រ៊េន​សម្លៀកបំពាក់​បែប​យុវវ័យ​ទំនើប​មួយ​នេះ​។

ព្រះ​នាង​ នរោត្តម​ ជេន​ណា ​ជា​គ្រាប់​ពេជ្រ​ដែល​​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​ទាំង​​ការ​ច្រៀង ​ក៏​ដូច​ជា​ការ​សម្ដែង​ទាំង​ក្នុង ​MV​ ក៏​ដូច​ជា​ខ្សែ​ភាព​យន្ត​​​ ដែល​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កោត​សរសើរ​ពី​ភាព​​សមត្ថភាព​និង​ប៉ិន​ប្រសប់​របស់​ទ្រង់​៕​​​​​​​​​​​​​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា