ផលិតកម្ម CG Movement ដែលបានស្ងាត់មួយរយៈ ពេលនេះបានត្រឡប់មកទម្លាក់ស្នាដៃបទចម្រៀងថ្មីវិញហើយ ដោយបាននាំយកបទ “NOOB” (អន់) ជាការបកស្រាយរបស់តារាចម្រៀង 1NE មកចែកជូនទស្សនិកជនស្តាប់កម្សាន្ត។



ចង្វាក់ភ្លេង និងប៉ារ៉ូរបស់បទ “NOOB” ពិតជាពីរោះ និងមានអត្ថន័យប្លែកខ្លាំងណាស់ ពិសេសឃ្លា និងសំណេរចុងជួនដែលកូនពៅរបស់ CG Movement បានតាក់តែង ស្តាប់ហើយដិតដាមជាប់ត្រចៀកតែម្តង។ រឹតតែទាក់ទាញជាងនេះទៀតនោះ គឺក្បាច់រាំ និងស្ទីល៍តុបតែងប្លែកៗក្នុង MV បទចម្រៀងនេះ។
ពិតជាមិនធម្មតាមែន រយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ បទ “NOOB” របស់ 1NE ទទួលបានការទស្សនា 100k views ដែលនេះបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់ហ្វេនៗ និងទស្សនិកជន។







បទចម្រៀងហ៊ីបហបថ្មីមួយនេះ មិនត្រឹមតែផ្ទុះការគាំទ្រខ្លាំង និងមានគេចាក់ស្តាប់គ្រប់កន្លែងប៉ុណ្ណោះទេ សូម្បីតែអ្នកប្រើប្រាស់កម្មវិធី Tik Tok ក៏យកបទនេះទៅធ្វើត្រាប់លេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ ពេលនេះ បទ “NOOB” កំពុងវាយលុកក្នុង Tik Tok ខ្លាំងណាស់ សូម្បីតារាៗមួយចំនួនក៏យកភ្លេងនេះទៅលេង Tik Tok ដែរ។ ចង់ដឹងថាបទ “NOOB” របស់ 1NE ពីរោះកម្រិតណា ទស្សនា MV វីដេអូខាងក្រោមនេះ៖























Account
Security
Favourite Content