ឈប់ព្រួយ! ទីបំផុតកម្ពុជា មានមន្ទីរពេទ្យធំបំផុត បំពាក់បរិក្ខារទំនើបចុងក្រោយ ផ្ទុកគ្រែពេទ្យ ១ម៉ឺនគ្រែ

ក្រោយចំណាយពេលសាងសង់ឥតឈប់ឈរអស់រយៈពេល ១២ខែ នៅទីបំផុត «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» បានសម្ពោធឱ្យដំណើរជាការផ្លូវការចាប់ពីពេលនេះតទៅ។ មន្ទីរពេទ្យនេះ អាចចាត់ទុកជាពេទ្យដ៏ធំបំផុតប្រចាំប្រទេសកម្ពុជា បំពាក់នូវបរិក្ខារទំនើបៗ បច្ចេកវិទ្យាចុងក្រោយ និងអាចផ្ទុកគ្រែពេទ្យរហូតដល់ ១ម៉ឺនគ្រែឯណោះ។

ពិធីសម្ពោធដាក់ឱ្យដំណើរការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី។ ក្រុមគ្រូពេទ្យរាប់រយនាក់បានត្រៀមខ្លួនរួចជាស្រេចរង់ចាំផ្ដល់នូវសេវាសុខាភិបាល ប្រកបដោយភាពកក់ក្ដៅ ទៅកាន់ប្រជាជនកម្ពុជាគ្រប់ៗរូប។

មន្ទីរពេទ្យដែលធំបំផុតនៅប្រទេសកម្ពុជា ចាប់ផ្ដើមសាងសង់អំឡុងពេលវិបត្តិកូវីដ ១៩ ដោយកាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យសាងសង់មន្ទីរពេទ្យនេះជាបន្ទាន់ ដើម្បីត្រៀមបង្កា ចំពោះការផ្ទុះរីករាលដាលនៃជំងឺណាមួយ ដោយមានបទពិសោធស្រាប់ពីវិបត្តិកូវីដ ១៩។

ក្នុងពេលប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក កំពុងផ្ទុះរាលដាលជំងឺកូវីដ១៩ កាលនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេបញ្ជាការកងទ័ពជើងគោក ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក រួមជាមួយលោកជំទាវ ពេជ្រ ច័ន្ទមុនី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតារាប់ពាន់នាក់ ជួយសង្គ្រោះស្រោចស្រង់ អាយុជីវិតប្រជាជនកម្ពុជា រាប់ម៉ឺននាក់។ ដោយកាលនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំដំឡើងទីតាំងសំខាន់ៗមួយចំនួន ដើម្បីដាក់អ្នកជំងឺឆ្លើយតបទាន់សភាពការណ៍ ហើយនៅទីបំផុតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានយកឈ្នះជំងឺកូវីដ ១៩ ប្រកបដោយភាពជោគជ័យដ៏ត្រចៈត្រចង់។

មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព ទីតាំងនៅ​ភូមិ​បឹង​តា​មោក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។ «​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» នឹង​ក្លាយជា​មន្ទីរពេទ្យ​ដ៏​ធំជាងគេ​នៅ​កម្ពុជា ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើបៗ​ស្របតាម​លក្ខណៈ​ស្តង់ដារ អាច​ផ្តល់​សេវា​ព្យាបាល​គ្រប់​ផ្នែក​ទាំងអស់  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *