Noly Record ដែលមហាជនអ្នកគាំទ្រស្គាល់ថាជាតារាចម្រៀង Original Song និងជាម្ចាស់បទ «លក់គោយន្ត» បានដឹកដៃគូស្នេហ៍ដ៏ស្រស់ស្អាត ភ្ជាប់ពាក្យបញ្ចប់ឈ្មោះជាសង្សារហើយ កាលពីម្សិលមិញនេះ។

កាលពីថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០២៤ ម្ចាស់បទ «លក់គោយន្ត» បានបង្ហាញមុខគូរដណ្ដឹងរបស់លោកជាផ្លូវការ ជាមួយពិធីភ្ជាប់ពាក្យដោយមានចាស់ទុំទាំងសងខាង សាច់ញាតិ និងមិត្តអ្នកសិល្បៈជាច្រើនបានចូលរួមអបអរសាទរ។ គួរបញ្ជាក់ដែរថា គូស្នេហ៍ទាំងពីរបានទាក់ទងគ្នាមួយរយៈហើយ ដោយឡែកជាងកន្លះឆ្នាំចុងក្រោយនេះអ្នកទាំងពីរតែងបង្ហាញភាពស្និតស្នាល និងផ្អែមល្ហែមតាមរយៈការបង្ហោះរូបគួរជារឿយៗនៅលើបណ្ដាញសង្គម រហូតសម្រេចភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងនិងគ្នានាពេលថ្មីៗនេះ។ បណ្ដាមហាជនអ្នកគាំទ្រក៏ដូចជាមិត្តសិល្បករក៏បានចូលរួមអបអរសាទរ និងបង្ហាញក្ដីរំភើបចំពោះគូស្នេហ៍ដ៏ស្រស់ស្អាតមួយគូនេះដែរ។



ក្រឡេកមកមើលសម្រស់គូដណ្ដឹងរបស់តារាចម្រៀង Original song រូបនេះវិញគឺមានសម្រស់ស្រស់ស្អាតមិនចាញ់តារានោះទេ ហើយថែមទាំងមានអាជីវកម្មផ្ទាល់ខ្លួនទាំងវ័យក្មេងផងដែរ៕
ប្រភពរូបភាព ៖ Anusa wedding























Account
Security
Favourite Content