នៅតែគាំទ្រដៃគូសម្ដែង! តារាប្រុស Jung HaeIn មិនភ្លេចផ្ញើអាហារដល់ Jisoo ពេលថតរឿងថ្មី

តារាសម្ដែងប្រុសកូរ៉េ Jung HaeIn បានធ្វើឲ្យអ្នកគាំទ្ររឿងភាគ “Snow Drop” ជាច្រើនមានក្ដីរំភើបរីករាយ ដោយសារលោកមិនភ្លេចផ្ញើអាហារ និងការគាំទ្រពីចម្ងាយដល់ដៃគូសម្ដែងចាស់គឺ Jisoo។

បច្ចុប្បន្ន សមាជិកក្រុមចម្រៀងនារី BLACKPINK តារាស្រី Jisoo បាននិងកំពុងថតរឿងថ្មីរបស់ខ្លួនមានចំណងជើងថា “Influenza” ជាប្រភេទរឿងបែបរន្ធត់ព្រឺព្រួច លក្ខណៈ Zombie។ ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះដៃគូសម្ដែង និងមិត្ដល្អរបស់ខ្លួន តារាសម្ដែងប្រុស Jung HaeIn បានផ្ញើនូវឡាន អាហារសម្រាប់ Jisoo និងក្រុមការងារថតរឿង។

តារាប្រុស Jung HaeIn ក៏បានភ្ជាប់មកជាមួយពាក្យពេចន៍ថា៖ សូមកុំភ្លេចមើលថែទាំសុខភាពកំលុងពេលថតរឿង។ លោកគាំទ្ររឿងភាគថ្មី “Influenza”។

មែនទែនទៅ នេះមិនមែនជាលើកទី ១ នោះទេ ដែលតារាប្រុស Jung HaeIn គាំទ្រដល់តារាស្រី Jisoo បែបនេះ។ កន្លងមកលោកធ្លាប់បានទៅគាំទ្ររូបនាងដល់កន្លែងប្រគំតន្ដ្រីរបស់ក្រុមចម្រៀងនារី BLACKPINK ថែមទៀត។ ទោះកន្លងទៅជិត ៣ ឆ្នាំ ក្រោយការសម្ដែងក្នុងរឿង “Snow Drop” ជាមួយគ្នា តែតារាប្រុស  Jung HaeIn នៅបន្ដគាំទ្រដល់ Jisoo យ៉ាងសកម្ម និងធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបានចំពោះទឹកចិត្ដរបស់លោក។ រហូតមានអ្នកគាំទ្រមួយចំនួន ថែមទាំងចង់ផ្គូផ្គងតារាប្រុសស្រីទាំងពីរឲ្យក្លាយជាគូគ្នាក្នុងជីវិតពិតទៀតផង។

គួរបញ្ជាក់ថា ចំណងមិត្ដភាពស្អិតល្មួតធ្វើឲ្យអ្នកគាំទ្រជាច្រើនសង្ឃឹមថា អ្នកទាំងពីរមានឱកាសសម្ដែងរឿងរួមគ្នាសាជាថ្មីម្ដងទៀតនៅពេលអនាគត៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​