ណុប បាយ៉ារិទ្ធ បង្ហាញ skincare ជួយថែរក្សាស្បែក និងធ្វើឲ្យក្មេងជាងវ័យ

ក្រោយ​ត្រូវ​គេ​រិះគន់​ថា​រូប​ខាង​ក្រៅ មិន​ស្អាត​ដូច​រូប​ថត និង​ថា​តារា​ចម្រៀង ណុប បាយ៉ារិទ្ធ ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​សម្ផស្ស​ជាដើម ម្សិលមិញ​ស្រាប់​តែ​សាមី​ខ្លួន​បាន​ចេញ​វីដេអូ​ខ្លី​មួយ​និយាយ​ពី​មូលហេតុ​ស្បែកមុខគ្មានភាពប្រែប្រួល បើទោះជាមានអាយុ ៤៣ ឆ្នាំហើយក៏ដោយ។

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​រូប​នោះ​ចេញ​មុខ​បកស្រាយ​ចម្ងល់​មហាជន និង​អ្នក​ដែល​លើកឡើង​ថា សម្រស់​ស្អាត​បាន​រហូត​បែប​នេះ ដោយសារ​ការ​កែសម្ផស្ស។ បាយ៉ារិទ្ធ បដិសេធ​ដាច់អហង្ការ​ថា​លោក​មិន​ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​ឡើយ ទាំង​ចង្កា ភ្នែក និង​ច្រមុះ។ មិន​​និយាយ​តែ​មាត់​ឡើយ លោក​ថែម​ទាំង​យក​ដៃ​ទៅ​ច្របាច់​ច្រមុះ ញី​មុខ និង​បុក​ចង្កា​ខ្លួនឯង ព្រោះ​បើ​សម្ផស្ស​សិប្បនិមិត្ត​មែន មិន​ហ៊ាន​ធ្វើ​រឿង​ទាំង​នោះ​បាន​ឡើយ ព្រោះ​អាច​វៀច ឬ​ប្ដូរ​ទ្រង់ទ្រាយ​ដែល​ឃើញ​ស្អាត​ស្រាប់​នេះ​បាន។

បក​ទៅ​សំណួរ​ថា “បើ​មិន​បាន​កែ​សម្ផស្ស​ទេ ហេតុអ្វី​បាន​ជា​លោក​នៅ​រក្សា​ស្បែក​មុខនៅ​ដដែល​បាន គ្មាន​ជ្រួញ”? តារា​ចម្រៀង និង​ជា​តារា​សម្ដែង​រូប​នោះ​បញ្ជាក់​ថា ទោះ​មិន​កែ​សម្ផស្ស តែ​លោក​បាន​ប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក (skincare)។ ណុប បាយ៉ារិទ្ធ បាន​បញ្ជាក់​ច្បាស់​ៗ​ថា លោក​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​ខ្លាំង និង​គ្រប់ពេលវេលា​តែម្ដង បើ​ទោះ​ជា​ហត់នឿយ​យ៉ាង​ណា​ក៏​មិន​ភ្លេច​លាប skincare ដែរ។

ម្ចាស់​បទ «ទឹកភ្នែកតក់ៗ» បន្ថែម​ថា លោក​ជា​មនុស្ស​មិន​ខ្ជិល​ក្នុង​ការ​ថែ​ខ្លួន ហើយ​បើ​ពេល​ហត់នឿយ​មាន​ភាព​ស្លក់យ៉ាងណា ​ក៏​តារា​ប្រុស​វ័យ​ជាង ៤០ ឆ្នាំ​រូប​នេះ​នៅតែ​បិទ​ម៉ាស​សន្លឹក និង​លាបផលិតផល​ថែរក្សា​ស្បែក។ ចំណែករបស់​ជំនួស​ដែល​ធ្វើឲ្យ​តារា​ប្រុស​កើត​ក្នុង​ត្រកូល​សិល្បៈ​នេះ​ប្រើ ​មាន​តម្លៃ​ថ្លៃ​ខ្លាំង និង​មាន​ឈ្មោះ​ល្បី​ ​អតិថិជន​ប្រើប្រាស់​រាប់​លាន​នាក់​លើ​ពិភពលោក។

តារា​ចម្រៀង​ដែល​មាន​ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួន​រូបនេះ​ ក៏មិន​បាន​លាក់​ពី​ផលិតផល​ខ្លួន​ប្រើប្រាស់​ដែរ​មានទាំង la Mer ​ផលិតផល​របស់​អាល្លឺម៉ង់, SK-II ផលិតផល​​ជប៉ុន និង Estee lauder ផលិតផល​អាមេរិក ហើយ​ការ​ប្រើប្រាស់​តាម​ពេលវេលា​ផ្សេង​ៗ​គ្នា។ ផលិតផល​ទាំង​នោះ សុទ្ធតែ​មានតម្លៃថ្លៃ​ខ្លាំងចាប់ពីខ្ទង់រយដុល្លារឡើងទៅ។ នេះជាហេតុដែលអាចធ្វើឲ្យក្មេងជាងវ័យ ដោយមិនបានកែ​សម្ផស្ស​ គ្រាប់តែ​ប្រើ skincare គ្រប់​ពេលប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *