Hanni សមាជិកក្រុមនារីខេប៉ុប NewJeans បានបញ្ជាក់ថា នាងនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការការងាររបស់រដ្ឋសភានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៥ ខែតុលា ដើម្បីធ្វើជាសាក្សីផ្តល់សក្ខីកម្មអំពីការគំរាមកំហែងនៅកន្លែងធ្វើការ បន្ទាប់ពីកន្លងមកនាងបាន Live វីដេអូជាមួយសមាជិកផ្សេងទៀតទាក់ទងនឹងជម្លោះរវាង HYBE និង ADOR រួមទាំងការណ៍ដែលនាងត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌នៅក្នុងក្រុមហ៊ុនក្នុងបញ្ហាផ្សេងៗ ក៏ដូចជាឧបទ្ទវហេតុដែលអ្នកចាត់ការមួយរូបនៅទីភ្នាក់ងារបានបញ្ជាឱ្យក្រុមចម្រៀងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនមិនអើពើចំពោះ NewJeans ។


ត្រលប់ទៅសប្តាហ៍មុន គណៈកម្មាធិការការងារ និងបរិស្ថានរបស់រដ្ឋសភាបានអញ្ជើញ Hanni និង Kim Ju Young ដែលជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន ADOR ឱ្យបង្ហាញខ្លួនជាសាក្សី ដើម្បីផ្តល់ព័ត៌មានអំពីការគំរាមកំហែងនៅកន្លែងធ្វើការ ជាពិសេសជាមួយនឹងឧស្សាហកម្ម K-Pop។ មែនទែនទៅ Hanni មិនចាំបាច់ចូលរួមក៏បាន ប៉ុន្តែប្រសិនបើនាងទៅ នេះក៏ត្រូវបានចាត់ទុកជាសំឡេងសំខាន់មួយក្នុងការជំរុញឱ្យមានការនិយាយដោយបើកចំហរពីការគំរាមកំហែង (Bully) នៅកន្លែងធ្វើការ។
រហូតមកដល់ថ្ងៃទី៩ ខែតុលា តារាចម្រៀងដើមកំណើតវៀតណាមរូបនេះបានបង្ហើបតាមរយៈវេទិកានិយាយជាមួយអ្នកគាំទ្រថា នាងនឹងធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍នេះដោយបានសរសេរថា៖ “Bunnies (ឈ្មោះក្លឹបអ្នកគាំទ្រ NewJeans) ខ្ញុំបានគិតហើយ! ខ្ញុំនឹងទៅសភា។ ខ្ញុំនឹងទៅតែម្នាក់ឯង កុំបារម្ភ។ ខ្ញុំកំពុងធ្វើវាសម្រាប់ខ្លួនខ្ញុំ និងសមាជិកផ្សេងទៀត ហើយសម្រាប់ Bunnies … ខ្ញុំបានគិតរឿងនេះច្រើនហើយ ប៉ុន្តែខ្ញុំជឿថាការឆ្ពោះទៅមុខគឺជារឿងត្រឹមត្រូវ។ ខ្ញុំបានសម្រេចចិត្តថានឹងធ្វើបែបនេះសម្រាប់អ្នកទាំងអស់គ្នា វាមិនពិបាកទេ”។
បើទោះបី នៅពេលដែល Hanni និយាយអំពីការ bully នៅកន្លែងធ្វើការក្នុងវីដេអូ Live នោះ គឺនាងមិនបានបង្ហាញថាជាអ្នកចាត់ការក្រុមណា ប៉ុន្តែកាលពីសប្តាហ៍មុន ទីភ្នាក់ងារ BELIFT LAB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតរបស់ HYBE បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា៖ “អ្នកចាត់ការរបស់ក្រុម ILLIT មិនដែលបញ្ជានរណាម្នាក់ព្រងើយកន្តើយចំពោះសមាជិក NewJeans ទេ ហើយសមាជិក ILLIT តែងតែស្វាគមន៍សមាជិក NewJeans នៅពេលពួកគេដើរកាត់” ៕
























Account
Security
Favourite Content