NewJeans ទទួលបានប្រាក់សំណងជាង ២ ម៉ឺនដុល្លារក្រោយឈ្នះក្ដីប្រឆាំងអ្នកកាត់តវីដេអូបៀតបៀនផ្លូវភេទ

ក្រុមចម្រៀងនារីខេប៉ុប NewJeans បានឈ្នះក្ដីប្រឆាំងនឹង YouTuber ដែលបានបៀតបៀនផ្លូវភេទពួកគេតាមរយៈការកាត់តវីដេអូ និងការបញ្ចេញមតិអាក្រក់។

យោងតាមប្រភពផ្លូវច្បាប់ កាលពីថ្ងៃទី ១១ ខែសីហា ផ្នែករដ្ឋប្បវេណីទី ១៣ របស់តុលាការក្រុងសេអ៊ូលភាគខាងលិច បានធ្វើការកាត់ក្តីឱ្យសមាជិក ៥ នាក់របស់ NewJeans ជាអ្នកឈ្នះក្នុងបណ្ដឹងទាមទារសំណងខូចខាតពី YouTuber ដែលត្រូវគេស្គាល់ថា Mr. Shin ។

ក្នុងនោះ តុលាការបានបង្គាប់ឱ្យ Shin បង់ប្រាក់ឱ្យ Minji, Hanni, និង Danielle ក្នុងម្នាក់ៗចំនួន ៥ លានវ៉ុន (ប្រហែល ៣៨៥០ ដុល្លារ) ខណៈត្រូវបង់ឱ្យ Haerin និង Hyein ក្នុងម្នាក់ៗចំនួន ៧ លានវ៉ុន (ប្រហែល ៥៣៨០ ដុល្លារ) ។ ដោយសារ Shin មិនបានប្តឹងឧទ្ធរណ៍ សេចក្តីសម្រេចនេះត្រូវបានបញ្ចប់នៅថ្ងៃទី ២២ ខែកក្កដា។

គួររំឭកថា Mr. Shin ត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការឆានែល YouTube ពីរនៅចន្លោះខែមេសា និងឧសភា ឆ្នាំ ២០២៤ ដោយលើឆានែលនោះផលិតវីដេអូបៀតបៀនផ្លូវភេទច្រើនជាង ២០ ដោយបានកាត់តរូបភាពការសម្តែងលើឆាក និងខ្លឹមសារដើមពី NewJeans ក៏ដូចជាការបង្ហោះមតិអាក្រក់ផងដែរ។

នៅក្នុងវីដេអូមួយចំនួន Shin បានកែប្រែទំនុកច្រៀងរបស់ NewJeans ក្នុងបទ “Cookie” ទៅជា “thickness” ហើយបានប្តូរឃ្លា “greet brightly” ទៅជាពាក្យអាសអាភាស ព្រមទាំងបានបញ្ចេញមតិអាសអាភាសដូចជា “ខ្ញុំចង់ធ្វើឱ្យនាងក្លាយជាម្តាយដែលមានកូនជាច្រើន” ។

កាលពីខែមិថុនាឆ្នាំមុន ADOR ដែលជាភ្នាក់ងាររបស់ក្រុមនេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹង Shin និងបណ្តឹងរដ្ឋប្បវេណីទាមទារសំណងចំនួន ២០ លានវ៉ុន (ប្រហែល ១៥ ៣៨០ ដុល្លារ) សម្រាប់សមាជិកម្នាក់ៗ ដែលជាសរុបគឺចំនួន ១០០ លានវ៉ុន (ប្រហែល ៧៦ ៩២០ ដុល្លារ) ។

ទន្ទឹមនឹងនេះដែរ NewJeans ក៏មានជម្លោះកិច្ចសន្យាជាមួយ ADOR ដែរ រយៈពេលជិតមួយឆ្នាំមកហើយ។ កាលពីខែវិច្ឆិកាឆ្នាំមុន សមាជិកក្រុមបានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយដោយប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ពួកគេ ដោយលើកឡើងពីការបាត់បង់ទំនុកចិត្ត។ ក្រោយមកពួកគេបានប្រកាសឈ្មោះក្រុមថ្មី NJZ និងផែនការសម្រាប់សកម្មភាពឯករាជ្យ។

ជាការឆ្លើយតប ADOR បានដាក់ពាក្យបណ្តឹងដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា និងបានស្នើសុំដីកាបង្គាប់ឱ្យរក្សាឋានៈរបស់ខ្លួនជាភ្នាក់ងារគ្រប់គ្រងរបស់ NewJeans និងហាមឃាត់ពួកគេមិនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មដោយឯកឯងឡើយ ហើយតុលាការក៏បានចេញដីកា ដាក់កំណត់សកម្មភាពឯករាជ្យរបស់សមាជិកក្រុម។ សវនាការ​​សម្រុះសម្រួល​បន្ទាប់​សម្រាប់​បណ្តឹង​សុពលភាព​កិច្ចសន្យារវាងភាគីទាំងពីរគ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១៤ ខែ​សីហា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *