Newjeans គឺជាក្រុមតារាចម្រៀងស្រីខេប៉ុបថ្មីជំនាន់ទី ៤ របស់ដែលមានកេរ្ដិ៍បោះសំឡេងទាំងក្នុង និងក្រៅប្រទេសមិនចាញ់រៀមច្បងនោះទេ។ ជាមួយនឹងសមត្ថភាព ទេពកោសល្យផ្នែកសិល្បៈ និងបទចម្រៀងពិរោះរណ្ដំបានធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រៅពីនេះ ភាពក្រមិចក្រមើម និងរូបសម្រស់របស់សមាជិកក្នុងក្រុមនីមួយៗក៏ជាចំណុចមួយដែលអាចទាក់ទាញទឹកចិត្តអ្នកគាំទ្រផងដែរ។ ដូច្នេះថ្ងៃនេះ A M S នឹងចែករំលែកពីរបបអាហារ និងទម្លាប់នៃការធ្វើលំហាត់ប្រាណរបស់ Minji សមាជិកម្នាក់នៅក្នុងក្រុមតារាចម្រៀងស្រី Newjeans៖


១. ទម្លាប់នៃការហាត់ប្រាណ
ជាក្រុមតារាចម្រៀងដែលកំពុងមានភាពល្បីល្បាញ និងកាលវិភាគដ៏មាមញឹក ប៉ុន្តែពួកគេនៅតែអាចឆ្លៀតហ្វឹកហាត់ដើម្បីថែរក្សារាងបានយ៉ាងល្អដដែល។ ជាក់ស្ដែងដូចជា Minji ក៏មានទម្លាប់ថែរាង ២ ផងដែរគឺការរាំ និងលំហាត់ប្រាណទម្ងន់។

– ការរាំ៖ មែនទែនទៅក្រុមតារាចម្រៀងនីមួយៗក្នុងវិស័យខេប៉ុបគឺមិនទាន់ត្រូវបានគេចាត់ទុកថាពេញលេញឡើយ ប្រសិនបើគ្មានការបញ្ចេញដ៏ល្អនោះទេ។ ដូចគ្នានេះដែរ រាល់ពេលមានការសម្ដែង ឬការប្រគំតន្រ្តីម្ដងៗ Minji រួមទាំងសមាជិកទាំងអស់ត្រូវតែអនុវត្តនូវក្បាច់រាំឱ្យបានល្អ។ ជាមធ្យមពួកគេត្រូវចំណាយពេលយ៉ាងហោចណាស់ពី ៤ ទៅ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ដើម្បីហ្វឹកហាត់។ ដូច្នេះការអនុវត្តទម្លាប់មួយអាចជួយឱ្យនាងដុតបំផ្លាញជាតិខ្លាញ់ និងរក្សាឱ្យស្អាតបានយ៉ាងល្អ។


– លំហាត់ប្រាណទម្ងន់៖ ការហាត់ប្រាណក៏មានសារៈសំខាន់ខ្លាំងសម្រាប់តារាខេប៉ុបមុន និងក្រោយការហាត់រាំ។ ក្រៅពីការហាត់រាំហើយ Minji ក៏ត្រូវធ្វើលំហាត់ប្រាណដោយលាតសន្ធឹងខ្លួនលើកម្រាលយូហ្គា (bodyweight exercise) និង Pilates ជាទូទៅ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ដែរ។ ដោយយោងតាមគេហទំព័រ Health Yogi ការហាត់បែប Pilates ដោយវាជាលំហាត់ប្រាណមួយដែលធ្វើឱ្យរាងកាយ និងសាច់ដុំរឹងមាំ។ ដូច្នេះហើយទើបតារាសម្ដែង និងតារាចម្រៀងស្ទើរតែទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូងនិយមជ្រើសរើសនូវការហាត់ប្រាណបែបនេះផងដែរ។
២. របបអាហារ

បើទោះបីជា Minji គឺជាសមាជិកកូនបងនៅក្នុងក្រុមមែន ប៉ុន្តែនាងនៅតែស្ថិតក្នុងវ័យជំទង់នៅឡើយ។ មានន័យថាអាត្រារំលាយអាហាររបស់នាងគឺខ្ពស់ខ្លាំងណាស់ ហើយរួមផ្សំជាមួយទម្លាប់នៃការហ្វឹកហាត់ផងនោះ ទើប Minji មិនចាំបាច់ត្រូវធ្វើតាមផែនការរបបអាហារដ៏តឹងរ៉ឹងដើម្បីថែរាងនោះទេ។
ជាមួយគ្នានេះ យើងក៏អាចឃើញតាមរយៈវីដេអូដែលអ្នកគាំទ្រនាងកាត់បញ្ចូលគ្នាដោយនាងញ៉ាំមិនរើសនោះទេ មានទាំងនំប៉័ងគ្រីមរហូតដល់ពោះវៀនជ្រូក។ ដូច្នេះទើបគេអាចសន្និដ្ឋានថា Minji មិនសូវផ្ដោតសំខាន់លើផែនការរបបអាហារប៉ុន្មាននោះទេ។
បែបនេះប្រសិនបើប្រិយមិត្តញ៉ាំអាហារបីពេលហើយអាចអនុវត្តតាមទម្លាប់នៃការហាត់ប្រាណរបស់នាងបាន នោះយើងនឹងអាចស្រកទម្ងន់ដោយមិនចាំបាច់មានការកំណត់របបអាហារតឹងរ៉ឹងឡើយ៕

























Account
Security
Favourite Content