ទោះឃ្លាតឆ្ងាយពីសិល្បៈដោយសារវ័យជរា តែស្នាដៃរបស់តារាកំប្លែងជើងចាស់ នាយ សង់ស៊ីស ធ្វើឲ្យមហាជនចងចាំមិនភ្លេច។ ស្រាប់តែថ្មីៗនេះ លេចចេញវីដេអូមួយរបស់លោកនៅផ្ទះកំដរចៅៗយ៉ាងសប្បាយរីករាយធ្វើឱ្យមហាជននឹករឭកដល់លោកតាព្រោងព្រាត ។

ម៉ារី សុន ជាឈ្មោះពិតរបស់តារាកំប្លែងជើងចាស់ដែលគ្រប់គ្នាតែងហៅថា នាយ សង់ស៊ីស ។ បច្ចុប្បន្នតារាកំប្លែងរូបនេះ មិនអាចបន្តប្រឡូកក្នុងសិល្បៈកំប្លែងបានទៀតនោះទេ ដោយសារតែលោកតាមានបញ្ហាសុខភាព ណាមួយវ័យក៏កាន់តែចាស់ណាស់ទៅហើយ។ ទោះបីជាយ៉ាងនេះ លោកតាបានប្រើជីវិតរស់នៅជាមួយភរិយាសំណព្វចិត្ត និងចៅៗ នៅផ្ទះយ៉ាងមានក្ដីសុខ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ នៅលើអាខោនហ្វេសបុកអ្នកនាង ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីពៅតា សង់ស៊ីស បានបង្ហោះវីដេអូដែលលោកកំដរចៅៗរាំច្រៀងនៅផ្ទះយ៉ាងសប្បាយរីករាយ និងមានយាយអង្គុយមើលយ៉ាងមានក្ដីសុខ (មានវីដេអូ) ។



ស្របជាមួយវីដេអូនេះដែរ អ្នកនាង ស៊ុន ស្រីពេជ្រ បានសរសេររៀបរាប់ថា ចូរថែរក្សាឪពុកម្ដាយយើងឱ្យបានល្អ អ្នកដែលស្រលាញ់យើងស្មោះត្រង់និងយើងមានតែលោកទាំងពីរនេះទេ ។ ក្រោយពីបានឃើញវីដេអូនេះ មហាជនជាច្រើនបានបង្ហាញពីការនឹករឭកដល់លោកតា មិនតែប៉ុណ្ណោះពួកគេក៏បានជូនពរលោកតាឱ្យមានសុខភាពល្អដើម្បីជាម្លប់ដល់កូនចៅថែមទៀតផង៕


វីដេអូតារាកំប្លែង សង់ស៊ីស កំដរចៅៗរាំលេងនៅផ្ទះ























Account
Security
Favourite Content