តារា​កំប្លែងជើងចាស់ សង់​ស៊ីស​ ប្រើ​ជីវិត​រស់​នៅ​បែប​នេះ​​ជាមួយ​គ្រួសារ និង​​ចៅ​ៗ

ទោះ​​​​​​​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈដោយសារវ័យជរា តែ​ស្នាដៃរបស់​​​តារា​កំប្លែង​ជើង​ចាស់ ​នាយ ​សង់​ស៊ីស ​ធ្វើឲ្យ​មហាជន​ចងចាំ​មិន​ភ្លេច។​ ស្រាប់​តែ​ថ្មី​ៗ​​នេះ​ លេច​ចេញ​វីដេអូ​មួយ​របស់លោក​​នៅ​ផ្ទះ​កំដរ​ចៅ​ៗ​យ៉ាង​សប្បាយ​រីករាយ​ធ្វើ​ឱ្យ​មហាជន​នឹក​រឭក​ដល់​លោកតា​ព្រោងព្រាត​ ។

​​ម៉ារី​ សុន​​​ ជា​ឈ្មោះ​ពិត​របស់​តារា​កំប្លែង​ជើង​ចាស់​​ដែល​គ្រប់​គ្នា​តែង​ហៅ​​ថា​ នាយ​ សង់​ស៊ីស ។ ​បច្ចុប្បន្ន​តារា​កំប្លែង​រូប​នេះ​ មិន​អាច​បន្ត​ប្រឡូក​ក្នុង​សិល្បៈ​កំប្លែង​បាន​ទៀត​នោះ​ទេ​ ដោយ​សារ​តែ​លោក​តា​មាន​បញ្ហា​សុខភាព​ ណា​មួយ​វ័យ​ក៏​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ​។​ ​ទោះ​បី​ជា​យ៉ាង​នេះ​ លោក​តា​បាន​ប្រើ​ជីវិត​រស់​នៅ​ជាមួយ​ភរិយា​សំណព្វ​ចិត្ត​ និង​ចៅ​ៗ​ ​​នៅផ្ទះយ៉ាង​មាន​ក្ដី​សុខ​ ដោយ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​​​នេះ​ នៅលើអា​ខោន​ហ្វេស​បុក​អ្នក​នាង​ ស៊ុន ​ស្រីពេជ្រ​ ដែល​ជា​កូន​ស្រី​ពៅតា សង់​ស៊ីស បាន​បង្ហោះ​វីដេអូ​ដែល​លោក​កំដរ​ចៅ​ៗ​រាំ​​ច្រៀង​​នៅ​ផ្ទះ​យ៉ាង​សប្បាយ​រីក​រាយ ​និង​​មាន​យាយអង្គុយ​មើល​យ៉ាង​មាន​ក្ដី​សុ​​ខ (​មាន​វីដេអូ)​​ ។

ស្រប​ជាមួយ​វីដេអូ​នេះ​ដែរ​ អ្នក​នាង ​ស៊ុន ​​ស្រី​ពេជ្រ​ បាន​សរសេរ​រៀប​រាប់ថា​ ចូរ​ថែ​រក្សា​ឪពុក​ម្ដាយ​យើង​ឱ្យ​បាន​ល្អ​ អ្នក​ដែល​ស្រលាញ់​យើង​ស្មោះ​ត្រង់​និង​យើង​មាន​តែ​លោក​ទាំង​ពីរ​នេះ​ទេ​ ។ ក្រោយ​ពី​បាន​ឃើញ​វីដេអូ​នេះ ​មហាជន​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​នឹក​រឭក​ដល់​លោកតា​ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ក៏​បាន​ជូន​ពរ​លោក​តា​ឱ្យ​មាន​សុខភាព​ល្អ​ដើម្បី​ជា​ម្លប់​ដល់​កូន​ចៅ​ថែម​ទៀត​ផង​៕

វីដេអូតារាកំប្លែង សង់ស៊ីស កំដរចៅៗរាំលេងនៅផ្ទះ

@30598589529

ពេលវេលាកាន់តែខើចទៅៗ ពុកម៉ែក៏កាន់តែចាស់ ចូរថែរក្សាលោកអ្នកមានគុណរបស់យើងឲ្យបានល្អផង

♬ original sound – សុន ស្រីពេជ្រ – សុន ស្រីពេជ្រ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ