ប្រកាសខ្លួនជាម្ចាស់ប្រេនមិនយូរប៉ុន្មាន នៀន នៀន ជ្រើស Miss Queen Cambodia ២រូប ធ្វើជា BA តំណាងផលិតផល

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា នៀន នៀន ត្រូវបានក្រុមហ៊ុន Cambodia International Models ជ្រើស​តាំង​ជា Miss Star Cambodia 2024 ដើម្បី​តំណាងកម្ពុជាទៅប្រកួតលើវេទិកាអន្តរជាតិនៃកម្មវិធី Miss Star International 2024 ប្រទេស​ប្រេស៊ីល​នា​ចុង​ឆ្នាំ​នេះ។

គ្រងតំណែងជា Miss Star Cambodia 2024 មិន​យូរ​ប៉ុន្មាន នៀន នៀន ក៏​បាន​ប្រកាស​ខ្លួន​ជា​ម្ចាស់​ប្រេន Saiiana Cambodia (សៃអេនណា ខេមបូឌា) ជា​ផលិតផល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ពី​អ្នកប្រើប្រាស់ ពិសេសបងប្អូនភេទទី៣នៅកម្ពុជាតែម្តង។ ស្របពេលដែល Saiiana ទទួល​បាន​ការ​ទុកចិត្ត​ទុក​ដាក់​លើគុណភាពពីអ្នកប្រើប្រាស់ នៀន នៀន សម្រេច​ចិត្ត​ជ្រើស​តាំង​បវរកញ្ញា​ភេទ​ទី​៣ កម្ពុជា ២រូប គឺ កញ្ញា ម៉ៃយ៉ា ម្ចាស់មកុដ Miss Queen Cambodia 2022/2023 និង កញ្ញា ហានី ម្ចាស់​មកុដ Miss Queen Cambodia 2024 ជា​ទូត​សុឆន្ទៈ (Brand Ambassador) តំណាង​ផលិតផល ដើម្បី​ឲ្យ​បវរកញ្ញា​ទាំង ២ រូប ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​គុណភាព និង​ប្រសិទ្ធភាព​ទៅ​កាន់​អ្នក​ប្រើប្រាស់។

ដើម្បី​ឲ្យ​ស័ក្ដិសម​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់ ហានី និង ម៉ៃ យ៉ា ម្ចាស់​ប្រេន នៀន នៀន បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​ប្រកាស​ទូតសុឆន្ទៈ (BA) យ៉ាង​អធិកអធម​បំផុត នៅ​ល្ងាច​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ២០២៤ នៅ​ជាន់ផ្ទាល់ដីនៃផ្សារទំនើបអូឡាំព្យាម៉ល ដោយ​មាន​ការ​ចូលរួម​ពី​សិល្បករ​សិល្ប​ការិនី បវរកញ្ញា-បុរស​ឯក និងបវរកញ្ញាភេទទី៣យ៉ាងច្រើនកុះករ។

កាន់តែកក្រើកជាមួយការសម្តែងពិសេសរបស់ កញ្ញា​ ជ្រូកព្រៃ និងការដើរបង្ហាញម៉ូដផលិតផល Saiiana ព្រម​ទាំង​ការ​ចាប់​រង្វាន់​ជាច្រើន​ជូន​ដល់​អ្នក​គាំទ្រ និង​អ្នកចូលរួមទស្សនាផ្ទាល់ផងដែរ។ មិន​ទាន់​អស់​នៅ​​ឡើយ ក្នុង​ពិធី​ចុះ​ហត្ថលេខា​​ប្រកាស​ទូត​សុឆន្ទៈ​នេះ ក៏​មាន​បើក​បង្ហាញ​ផលិតផល​ថ្មី​របស់ Saiiana Cambodia ផង​ដែរ នោះគឺ Saiiana Whitening Body Lotion ជា​ឡេ​ព្យាបាល​ស្បែក​ខូច ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង​ស្អាត។

កញ្ញា នៀន នៀន ម្ចាស់ប្រេន Saiiana Cambodia លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​បង្អស់​ដែល​ក្រុមហ៊ុន​នាង​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​ទូត​សុឆន្ទៈ ២ រូប​ក្នុង​ពេលតែមួយ។ ការ​ជ្រើសរើស ម៉ៃយ៉ា និង ហានី ធ្វើ BA គឺដោយសារអ្នកទាំងពីរជាបវរកញ្ញាភេទទី៣ ដែល​ធ្លាប់​ប្រើប្រាស់​ផលិតផល​នេះ​តាំង​យូរ​មក​ហើយ។ ម៉្យាង​នាង​រក្សា​ជំហរ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ LGBTQ+ នៅ​កម្ពុជា តាមរយៈ​ការ​ផ្ដល់​ឱកាស​ការងារ​ធំ​ៗ ដើម្បី​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញ​ថា ទោះបី​យើង​កើត​មក​ក្នុង​ភេទ​ណា​មួយ​ក៏​ដោយ ក៏​យើង​មាន​តម្លៃ មាន​សមត្ថភាព​អាច​ប្រកប​ការងារ​ដូច​បុរស​ស្ត្រី​ទូទៅ​ផង​ដែរ។

ក្រឡេក​ទៅ​មើល BA ទាំង ២រូប ពិតជា​ស្រស់​ស្អាត​ខ្លាំង​ឈុត​រ៉ូប​រាត្រីសមោសរ​ដ៏​ប្រណីត។ ហានី និង ម៉ៃយ៉ា បាន​បង្ហាញ​អារម្មណ៍​រំភើប​ដែល នៀន នៀន ផ្តល់​ទំនុក​ចិត្ត​ជ្រើស​រើស​ជា Brand Ambassador ឲ្យ Saiiana Cambodia ក្រោយ​អ្នក​ទាំង ២ សាកល្បង​ប្រើប្រាស់​ផលិតផល​នេះ​មួយ​រយៈ​ធំ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​គួរជាទីគាប់ចិត្ត ទើប​ហ៊ាន​ទទួល​ផ្សព្វផ្សាយ​ទៅ​កាន់​អ្នក​ហ្វេន។

ឆ្លៀត​ឱកាស​នេះ ម៉ៃយ៉ា ក៏​បាន​ថ្លែង​អំណរ​គុណ​ទៅដល់ នៀន នៀន ដែល​បាន​ឧបត្ថម្ភ​ថ្លៃ​ចំណាយ​សំបុត្រ​យន្តហោះ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ប្រទេស​ថៃ​​ឆាប់​ៗ​ខាង​មុខ​នេះ។ អ្វី​ដែល នៀន នៀន ផ្ដល់​ឲ្យ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​ជួយ​សម្រួល​ដល់​ខ្ទង់​ចំណាយ ថែម​ទាំង​មាន​កម្លាំង​ជំរុញ​ចិត្ត សម្រាប់​ការ​ប្រកួត​ទៀត​ផង។

សូម​ជម្រាប​ថា នៀន នៀន Miss Star Cambodia 2024 បាន​បើក​ដំណើរ​ការ Saiiana Cambodia រយៈពេល​ជាង ១ ឆ្នាំ​មក​ហើយ ដោយ​ចាប់ផ្ដើម​ពី​ការ​លក់​អនឡាញ​រហូត​ផ្ទុះ​ការ​គាំទ្រ​ដូច​សព្វ​ថ្ងៃ​នេះ។ បច្ចុប្បន្ន Saiiana មាន​ផលិតផល ៣ រួមមាន៖ អាហារ​បំប៉ន​អ័រម៉ូន Women’s Hormone Balence & Support ដែល​អាច​ប្រើ​បាន​ទាំង​ស្ត្រី និងបងប្អូនភេទទី៣ ជួយ​ឲ្យ​ដៃ​ជើង​ស្រឡូន​ស្អាត ជំនួយ​សក់ ស្បែក ក្រចក ឆ្អឹង ជួយ​បង្កើន​ការ​ផលិត​មេ​ជីវិត​ញី និង​ជំនួយ​ផ្នែក​ផ្សេង​ៗ​ជាច្រើន​ទៀត។ ទី២ គឺ Saiiana Multi Fiber Plus Collagen ជួយ​ដុត​កន្លែង​លើស​ជាតិ​ខ្លាញ់ បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន រំលាយ​ខ្លាញ់​អាក្រក់ ជួយ​សម្រួល​ការ​បន្ទោបង់ និង​ស្បែក​ភ្លឺថ្លា កាត់​បន្ថយ​ស្នាម​លើ​ស្បែក​បាន​យ៉ាង​ល្អ និង​ទី​៣ គឺ Saiiana Whitening Body Lotion ដែល​ទើប​បើក​បង្ហាញ​ថ្មី​ៗ​ក្តៅ​ៗ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទូត​សុឆន្ទៈ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម