ប៉ុន្មានថ្ងៃចុងក្រោយនេះ ពិធីការនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន កញ្ញា ណា សាឌី បានធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលជាខ្លាំង ដោយនាងតែងបង្ហោះសារបង្អប់ដោយភាពឈឺចាប់អ្វីម៉្យាង ប៉ុន្តែគេមិនបានដឹងថានាងមានរឿងអ្វីឡើយ ទើបតែមុននេះបន្តិចដែលពិធីការនីរូបនេះ ដាច់ចិត្តទម្លាយឱ្យដឹងរឿងដែលប៉ះទង្គិចផ្លូវចិត្តនាងធ្ងន់ធ្ងររហូតនាងមានជំងឺផ្លូវចិត្ត។


យោងតាមការបង្ហោះរបស់ ណាសាឌី លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ណា សាឌី មុននេះបន្តិច បានរៀបរាប់ឱ្យដឹងរឿងហេតុដែលបានកើតឡើងចំពោះនាង ដោយហេតុការណ៍នេះកើតឡើងតាំងពីដើមខែមិថុនាមកម៉្លេះ។ ដើមចមនៃរឿងហេតុនេះកើតឡើងចេញពីចិញ្ចៀនពេជ្រតម្លៃជាង២ម៉ឺនដុល្លារ ដែលកញ្ញាទើបទិញជាកាដូលើកទឹកចិត្តខ្លួនឯង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ ណា សាឌី បានរៀបរាប់ហេតុការណ៍ដែលបានកើតឡើងយ៉ាងលម្អិតយ៉ាងដូចខាងក្រោមនេះ។




បន្ទាប់ពីបានអាន និងដឹងឮសាច់រឿងរបស់ពិធីការនី និងជាតារាសម្តែង ណា សាឌី រួចមក សិល្បករ-សិល្បការនីជាច្រើនបានចូលទៅ Comment លើកទឹកចិត្តនាងព្រោងព្រាត និងប្រាប់ឱ្យនាងកាត់ចិត្តពីរឿងដែលបានកើតឡើងនេះទៅ។ ប៉ុន្តែ យ៉ាងណាតាមរយៈរូបថតដែលសាម៉ីខ្លួនបានបង្ហោះបង្ហាញឱ្យឃើញថា ស្ថានភាពផ្លូវចិត្ត និងរាងកាយរបស់ពិធីការនីដែលធ្លាប់តែពោរពេញដោយស្នាមញញឹម ពេលនេះប្រែទៅជាសោកសៅ មើលទៅមិនសូវល្អឡើយ ដោយគេអាចមើលឃើញច្បាស់តាមរយៈរូបភាពទាំងនោះ៕































Account
Security
Favourite Content