ពីតារាម៉ូឌែល Angelababy ប្រែខ្លួនជាតារាស្រីលំដាប់កំពូលក្នុងប្រទេសចិនសល់ប្រាក់រាប់សិបលានដុល្លារ

Angelababy ជាតារាស្រីលំដាប់កំពូលម្នាក់ក្នុងប្រទេសចិននាពេលបច្ចុប្បន្ន និងត្រូវបានគេរាយការណ៍ថាសល់ប្រាក់ក្នុងដៃរាប់សិបលានដុល្លារ។

ផ្ដើមដំបូងតារាស្រីរូបនេះត្រឹមជាតារាម៉ូឌែលម្នាក់ប៉ុណ្ណោះនៅហុងកុង ប៉ុន្ដែក្រោយមករូបនាងចាប់ផ្ដើមជ្រៀតចូលក្នុងវិស័យសម្ដែងរឿងនៅប្រទេសចិនក្នុងឆ្នាំ ២០០៧។ កាលនោះ នាងត្រឹមតែជាតួរាយរងម្នាក់ដែលលេចមុខក្នុងរឿងបានត្រឹមរយៈពេល ៥ នាទី។ ចំណាយពេលអស់ប្រមាណជា ៤ ឆ្នាំសម្ដែងជាតួរាយរងរូបនាងមានឱកាសសម្ដែងជាតួឯកក្នុងឆ្នាំ ២០១១ ក្នុងរឿង “Love You You”។

រហូតដល់ឆ្នាំ ២០១៣ ទើបរូបនាងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីមហាជន និងបានឈ្នះពានរង្វាន់ Beijing College Student Film Festival ក្រោយសម្ដែងរឿង “Young Detective Dee: Rise Of The Sea Dragon”។ ក្នុងឆ្នាំ ២០១៤ នាងត្រូវបានជ្រើសរើសចូលរួមជាសមាជិកក្នុងកម្មវិធីល្បី “Keep Running”។ ក្នុងឆ្នាំ ២០១៥ នាងមានឱកាសបានចូលរួមសម្ដែងក្នុងរឿងហូលីវូដ “Hitman:Agent 47 បើទោះសម្ដែងជាតួអង្គតូចតាចប៉ុន្ដែនេះជាចំណុចចាប់ផ្ដើមធ្វើឱ្យនាងមានឈ្មោះល្បីល្បាញខ្លាំង។ ក្នុងឆ្នាំដដែលនាងបានសម្ដែងក្នុងរឿងមួយចំនួនទៀតដូចជា Mojin: The Lost Legend, Ghost Blows Out The Light និង Love Yunge From The Dessert ធ្វើឱ្យនាងបានឈ្នះពានរង្វាន់តួសម្ដែងស្រីរងឆ្នើមបំផុតក្នុងកម្មវិធី Hundred Flowers Awards។

ឆ្នាំ ២០១៦ រូបនាងក៏មានឱកាសបានសម្ដែងក្នុងរឿងហូលីវូដសាជាថ្មីម្ដងទៀតគឺរឿង “Independence Day: Resurgence”។ ឆ្នាំដដែល Angelababy ក៏បានជាប់ឈ្មោះក្នុងបញ្ជីរបស់ Forbes ជាតារាល្បីប្រចាំទ្វីបអាស៊ីអាយុក្រោម ៣០ ឆ្នាំ ក្នុងចំណោមតារាល្បីៗ ៣០ នាក់។

ឆ្នាំ ២០១៧ ជាឆ្នាំជោគឆ្នាំជ័យមួយសម្រាប់រូបនាង ដោយរឿងភាគ “General and I” ដែលនាងសម្ដែងជាតួឯកស្រីមានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងព្រមទាំងមានឱកាសចូលរួមកម្មវិធីធំៗ កាន់តែច្រើន។ ជាបន្ដបន្ទាប់ នាងបានសម្ដែងក្នុងរឿងមួយចំនួនទៀតដូចជា Entrepreneurial និង My True Friend ជាដើម។

យោងតាមប្រភពព័ត៌មានចិន QQ បច្ចុប្បន្ន នាងជាតារាស្រីជោគជ័យ និងមានតម្លៃខ្លួនថ្លៃម្នាក់ក្នុងប្រទេសចិន។ ថ្លៃឈ្នួលសម្រាប់តំណាងប្រេនៗ នីមួយអាចចាប់ពី ១,១ លានដុល្លារអាមេរិកឡើងទៅ ខណៈបច្ចុប្បន្ននាងកាន់ប្រេនធំនៅក្នុងស្រុកចំនួន ៧ និងទើបតែចុះកុងត្រាថ្មីចំនួន ២ បន្ថែមទៀតគឺ Charlotte និង Tiffany & Co,។ សម្រាប់កម្មវិធីនានាវិញ នាងទទួលថតចំនួន ១២ ភាគគឺមានតម្លៃប្រហែល ១,៤ លានដុល្លារអាមេរិក។ សម្រាប់តម្លៃខ្លួនថតកុន ឬរឿងភាគវិញក៏ខ្ទង់លានដុល្លារឡើងទៅដូចគ្នា។ ចាប់តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៨ Angelababy បានជាប់ក្នុងបញ្ជីជាតារាដែលរកបានប្រាក់ចំណូលច្រើនបំផុតក្នុងចំណោម ១០០ នាក់។ នាងត្រូវបានគេរាយការណ៍ថា អាចរកចំណូលបានយ៉ាងហោច ២៥ លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។

នាងក៏ជាតារាស្រីម្នាក់ដែលចូលចិត្តទិញទ្រព្យសន្សំផងដែរ នាងត្រូវបានរាយការណ៍ថាមានផ្ទះវីឡាលំដាប់អភិជនមួយទីក្រុងប៉ារីសប្រទេសបារាំង និងផ្ទះវីឡាធំមួយផ្សេងទៀតនៅឯទីក្រុងសៀងហៃ។ កាលពីដើមខែ មីនា ឆ្នាំ ២០២៣ រូបនាងទើបតែទិញផ្ទះមួយទៀតថ្វីបើមិនមានការបញ្ជាក់តម្លៃច្បាស់លាស់ ប៉ុន្ដែតាមរយៈរូបថតសម្ភារៈក្នុងផ្ទះសុទ្ធសឹងជារបស់មានតម្លៃគ្រាន់តែគ្រែដេកមានតម្លៃជិត ៣ ពាន់ដុល្លារអាមេរិក។

ក្រៅពីនេះ នាងក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីដែលពូកែលេងស្ទីល Fashion ផងដែរ ដោយនាងតែងបង្ហាញខ្លួនជាមួយប្រេនល្បីៗដូចជា Dior, Hermez, Mini Kelly និងផ្សេងៗទៀត។ រូបនាងក៏ធ្លាប់បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រេន និងកាបូបយួរដៃដែលគិតសរុបជិត ៣៥ ម៉ឺនដុល្លារអាមេរិក ខណៈនាងមានទ្រព្យសម្បត្ដិដល់ទៅជាង ៥០ លានដុល្លារអាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម