មិនខ្វល់ស្នេហាប្រេះស្រាំ អេឡិចហ្សូរ៉ា ប្រឹងពង្រឹងការងារសិល្បៈ និងត្រៀមស្នាដៃរឿង BL ថ្មីទាក់ចិត្តហ្វេន

តារាសម្តែងពូកែវោហាសព្ទកំប្លុកកំប្លែង លោក ចន អេឡិចហ្សូរ៉ា មើលទៅហាក់មិនខ្វល់ពិរឿងស្នេហាប្រេះស្រាំដែលគេនិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ្វីនោះឡើយ ដោយរយៈពេលចុងក្រោយនេះ គេឃើញលោកខំប្រឹងពង្រឹងការងារសិល្បៈយ៉ាងពេញទំហឹងតែម្តង។ តួយ៉ាង លោកបានចេញមុខតាមកម្មវិធីសិល្បៈមួយចំនួន និងតែងតែលេចវត្តមានក្នុងកម្មវិធីតូច-ធំរបស់អ្នកសិល្បៈមិនខាននោះឡើយ។ លើសពីនេះ លោកក៏ឆ្លៀតពេលថតរឿងអប់រំខ្លីៗមួយចំនួនជាមួយតារាសម្តែងចាស់ក្មេង មកបង្ហោះលើហ្វេសប៊ុកឱ្យហ្វេនៗបានទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។

គួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀត តារាសម្តែងរូបនេះក៏ឆ្លៀតសម្ងំថតរឿងដុំសម្រាប់ចាក់ក្នុងរោងភាពយន្តផងដែរ ចំណងជើង «តំណក់ទឹកភ្លៀង» «3/3 ជួបគ្នាម្ដងទៀត – Hello Again» ជាស្នាដៃផលិតរបស់ អភិហ្វៀម។

នេះចាត់ទុកជាស្នាដៃថ្មីមួយទៀតរបស់តារាសម្តែង អេឡិចហ្សូរ៉ា ព្រោះគេខានឃើញលោកលេចមុខក្នុងភាពយន្តដុំជាយូរមកហើយ។ រឹតតែពិសេសជាងនេះ គឺរឿងនេះជាប្រភេទរឿងស្នេហាបុរសស្រលាញ់បុរស (BL/Boy Love) ដែលលោកត្រូវសម្តែងជាមួយកំលោះសង្ហាសាច់ដុំកង់ៗ ប៉ែន ភ័ក្រសុធារិទ្ធិ។

ការសម្តែងរឿងនេះ អាចជារសជាតិថ្មីសម្រាប់ហ្វេនៗអ្នកគាំទ្រលោក និងក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា ព្រោះបច្ចុប្បន្នរឿងប្រភេទនេះកំពុងវាយលុកទីផ្សារខ្លាំងមិនចាញ់រឿងស្នេហាប្រុសស្រីនោះឡើយ។ គេមិនទាន់ឃើញតារាសម្តែងរូបនេះ មានមតិយោបល់អ្វីលើស្នាដៃថ្មីនេះឡើយ ខណៈរឿងនេះត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តនាឆាប់ៗនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់